ពលរដ្ឋយេម៉ែន សម្ដែងក្ដីបារម្ភ និងការភ័យខ្លាច ខណៈទឹកជំនន់បន្តធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែជ្រៅឡើង

2025/09/01 07:07:43 pm        72

នៅពេលភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីដើមខែសីហាមក បានបន្តជន់លិចផ្ទះសម្បែង និងជំរំភៀសខ្លួននៅទូទាំងខេត្តនានារបស់ប្រទេសយេម៉ែន អ្នកស្រុករងផលប៉ះពាល់ជាច្រើនកំពុងសម្តែងភាពអស់សង្ឃឹមចំពោះការខាតបង់យ៉ាងសន្ធឹកសន្ធាប់ និងការភ័យព្រួយថាស្ថានភាពអាចកាន់តែអាក្រក់ឡើង ខណៈប្រទេសកំពុងជួបវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោករួចទៅហើយ។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA បាននិយាយកាលពីថ្ងៃទី២៤ សីហាថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់នៅយេម៉ែន ចាប់តាំងពីខែមេសាមក ដោយមានមនុស្សជាង ១០០នាក់ បានស្លាប់ ឬរងរបួស។ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានរាយការណ៍កាលពីថ្ងៃទី២៥ សីហាថា មនុស្សជាង ៤៦.៥០០នាក់ រងផលប៉ះពាល់នៅទូទាំង ៧៣ជុំរំភៀសខ្លួន ក្នុងប្រទេសនេះ ចាប់តាំងពីដើមខែសីហាមក។

ខេត្តនានារួមមាន Ibb, Sanaa, Marib, Hodeidah និង Taiz រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយមានការបំផ្លិចបំផ្លាញផ្ទះសម្បែង ដីស្រែចំការ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ជាមួយនឹងកន្លែងថែទាំសុខភាពទ្រុឌទ្រោម និងប្រព័ន្ធអនាម័យដួលរលំ ហានិភ័យនៃជំងឺអាសន្នរោគ និងជំងឺដែលឆ្លងតាមទឹក កំពុងកើនឡើងខ្លាំងនៅយេម៉ែន។ ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតត្រូវបានព្យាករទុក ហើយភ្នាក់ងារមនុស្សធម៌កំពុងប្រឹងប្រែងផ្តល់ជំនួយ ខណៈអាជ្ញាធរមូលដ្ឋានសន្យាជួយសម្រួលដល់ការចែកចាយ។

ទន្ទឹមនឹងនេះ មន្ត្រីមកពីប្រទេសយេម៉ែន និងអង្គការអន្តរជាតិ កំពុងអំពាវនាវឱ្យមានអន្តរាគមន៍ និងជំនួយសកលជាបន្ទាន់ ដើម្បីទប់ទល់វិបត្តិមនុស្សធម៌ដែលមានស្រាប់ កុំឱ្យកាន់តែអាក្រក់ខ្លាំងឡើង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        115
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        109
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm