ប្រធានសហភាពអឺរ៉ុបធ្វើទស្សនកិច្ចនៅព្រំដែនបេឡារុស គាំទ្រប៉ូឡូញប្រឆាំងការគំរាមកំហែងកូនកាត់

2025/09/01 07:18:20 pm        86

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានធ្វើដំណើរទស្សនកិច្ចនៅព្រំដែនប្រទេសប៉ូឡូញជាមួយប្រទេសបេឡារុសកាលពីថ្ងៃអាទិត្យដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រទេសប៉ូឡូញជារដ្ឋជួរមុខដែលប្រឈមការវាយប្រហារកូនកាត់។

ថ្លែងរួមជាមួយនាយករដ្ឋមន្រ្តីប៉ូឡូញ លោក Donald Tusk ក្នុងអំឡុងដំណើរទស្សនកិច្ចនៅព្រំដែន លោកស្រី Von der Leyen បាននិយាយថា ថវិកាដែលបានស្នើឡើងសម្រាប់សហភាពអឺរ៉ុបពីឆ្នាំ២០២៨ដល់ឆ្នាំ២០៣៤មានគោលបំណងបង្កើនថវិកាចំនួនបីដងសម្រាប់ការធ្វើអន្តោប្រវេសន៍ និងការគ្រប់គ្រងព្រំដែន។

លោកស្រី បាននិយាយថា «រដ្ឋជាសមាជិក ដែលមានព្រំដែនផ្ទាល់ជាមួយរុស្ស៊ី និងបេឡារុស នឹងទទួលបានមូលនិធិបន្ថែមពីអឺរ៉ុប ព្រោះខ្ញុំចង់បញ្ជាក់ម្តងទៀតថា ព្រំដែនរបស់អឺរ៉ុបគឺជាការទទួលខុសត្រូវរួម»។ ប្រមុខសហភាពអឺរ៉ុបរូបនេះក៏បានសង្កត់ធ្ងន់ថា ប្រទេសប៉ូឡូញជារដ្ឋជួរមុខ បានប្រឈមនឹង «ការវាយប្រហារកូនកាត់ដោយចេតនានិងខ្លាំងក្លា» រយៈពេលជាច្រើនឆ្នាំមកហើយ។

លោក Tusk បានអំពាវនាវឱ្យមានការទប់ទល់ឲ្យបានខ្លាំងក្លាប្រឆាំងរុស្ស៊ីដោយប្រៀបធៀបស្ថានភាពបច្ចុប្បន្នទៅនឹងចលនាសាមគ្គីភាពរបស់ប្រទេសប៉ូឡូញកាលពី៤៥ឆ្នាំមុន។

ដំណើរទស្សនកិច្ចរបស់លោកស្រី Von der Leyen ទៅកាន់ប្រទេសប៉ូឡូញ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃរបស់លោកស្រីទៅកាន់រដ្ឋជួរមុខរបស់សហភាពអឺរ៉ុប ដែលរួមមានទាំងប្រទេសឡាតវី អេស្តូនី និងនិងប្រទេសហ្វាំងឡង់។ លោកស្រីបានទៅកាន់ប្រទេសប៊ុលហ្គារីកាលពីថ្ងៃអាទិត្យ ក្រោយមកប្រទេសលីទុយអានី និងរូម៉ានីនៅថ្ងៃចន្ទនេះ។

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am       
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        61
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm