ក្រសួងមហាផ្ទៃខាងលើបាននិយាយថា មនុស្ស៦២២នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់ ខណៈមនុស្សយ៉ាងហោចណាស់ជាង១.៥០០នាក់ ផ្សេងទៀតបានរងរបួសក្នុងគ្រោះរញ្ជួយដីនៅប្រទេសអាហ្វហ្គានីស្ថាន នៅព្រឹកថ្ងៃចន្ទនេះ ។
ប៉ុន្តែក្រុមអាជ្ញាធរសុខាភិបាលដឹកនាំដោយក្រុមតាលីបង់ នៅក្នុងរដ្ឋធានី Kabul បាននិយាយថា ពួកគេនៅតែកំពុងព្យាយាមបញ្ជាក់ពីចំនួនស្លាប់ផ្លូវការ ខណៈពួកគេបានប្រឹងប្រែងដើម្បីទៅឲ្យដល់តំបន់ដាច់ស្រយាលនានា។

