ក្រសួងការងារសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាខា ប.ស.ស និងមណ្ឌល​ការងារ​នៅ​ផ្សារ​ទំនើប​អ៊ីអន ដើម្បីឆ្លើយតបតម្រូវការពលរដ្ឋ

2025/09/01 09:32:18 pm        282

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសាខា ប.ស.ស. និងមជ្ឈមណ្ឌលការងារចំនួន ៣ទីតាំងធំៗនៅក្នុងផ្សារទំនើបអ៊ីអន ម៉ល ដើម្បី​បង្ខិត​សេវា​សាធារណៈកាន់តែជិតប្រជាពលរដ្ឋ ក៏ដូចជាឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញាចិ​ត្ត​ដ៏​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការផ្តល់នូវសេវាកាន់តែលឿន រហ័ស ងាយស្រួលដល់ប្រជាពលរដ្ឋ ដើម្បី​បំពេញ​តម្រូវ​ការរបស់ប្រជាពលរដ្ឋ។

ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងពិធីសម្ពោធ កាល​ពី​ថ្ងៃ​ទី៣១ ខែសីហា ឆ្នាំ២០២៥នេះ បានប្រកាសផ្តល់ដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញ​មក​ទទួល​សេវារបស់បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) ក៏ដូចជាចុះឈ្មោះស្វែងរកការងារ និង​ប្រឹក្សា​ឱកាសការងារនៅគ្រប់ផ្សារទំនើបអ៊ីអនទាំង ៣សាខា ដែលនៅជិត​បំផុត​នៅ​រាជ​ធានី​ភ្នំពេញ មានដូចជា៖ ផ្សារទំនើបអ៊ីអន ម៉ល មានជ័យ, អ៊ីអន ម៉ល ភ្នំពេញ និងអ៊ីអន ម៉ល សែន​សុខ​ស៊ីធី ដែលចាប់ផ្តើមបម្រើការងារជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ និងចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១០យប់ លើកលែងតែថ្ងៃបុណ្យជាតិប៉ុណ្ណោះ។

សូមជម្រាបជូនថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាខា ប.ស.ស. និងមជ្ឈមណ្ឌលការងារនេះ ក្នុង​នោះ ចំពោះ ប.ស.ស. ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជន សិស្ស និស្សិត និង​សមាជិក​ ប.ស.ស. កន្លែងតែមួយ និងចំណាយពេលខ្លី ដែលមានផ្តល់សេវាដូចជា៖ ការធ្វើប័ណ្ណ​សមាជិក ​ប.ស.ស. , ការដាក់របាយការណ៍គ្រោះថ្នាក់ការងារ , ស្នើសុំលិខិតព្យាបាលបន្ត , ស្នើ​សុំ​ប្រាក់​ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់ស្រ្តីមានផ្ទៃពោះ , ស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ និង​ប្រាក់​បំណាច់​លំហែមាតុភាព និងស្នើសុំប្រាក់សោធន។ ដោយឡែក មជ្ឈមណ្ឌលការងារ សហគ្រាស គ្រឹះស្ថានឯកជន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និងសាធារណជនទូទៅទាំងអស់ គឺ​អាច​មកទទួលសេវាការងារ និងព័ត៌មានទីផ្សារការងារពីមជ្ឈមណ្ឌលនេះ ដែលមាន​ផ្តល់​សេវា​ដូច​ជា៖​ ចុះឈ្មោះស្វែងរកការងារ, ជ្រើសរើសបុគ្គលិក និងផ្សព្វផ្សាយដំណឹងជ្រើសរើសបុគ្គលិក, ប្រឹ​ក្សាយោបល់អំពីការងារ និងអាជីព និងផ្តល់ព័ត៌មានទីផ្សារការងារ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm