ជើងឯក​បី​សម័យ​នី​ហ្សេ​រី​យ៉ា​ធ្លាក់​ត្រឹម​វគ្គ ១៦​ក្រុម​ចុងក្រោយ Africa Cup of Nations

2022/01/24 05:35:36 pm        75

​បាល់ទាត់៖ ​ក្រុម​ជើងឯក​បាល់ទាត់​ទ្វីបអាហ្វ្រិក Africa Cup of Nations បី​សម័យ​នី​ហ្សេ​រី​យ៉ា​បាន​ធ្លាក់​ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ​ហើយ​ក្រោយ​ចាញ់​ទុយ​នេ​ស៊ី ១-០​។ ​​កីឡាករ Youssef Msakni គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជំនះ​ឱ្យ​ទុយ​នេ​ស៊ី​នៅ​នាទី​ទី៤៧ ដើម​វគ្គ​ទី២​។ ​​ក្រោយមក​ក្រុម​ជើងឯក​ឆ្នាំ២០១៣ នី​ហ្សេ​រី​យ៉ា​ក៏​កាន់តែ​លំបាក​នៅពេល Alex Iwobi ត្រូវបាន​បណ្តេញ​ចេញពី​ការប្រកួត​ក្រោយ​កំហុស​ដែល​ចាប់​ដោយ VAR​។​

​​នី​ហ្សេ​រី​យ៉ាង​ជា​ក្រុម​តែមួយគត់​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែល​ឈ្នះ​ទាំងបី​ប្រកួត​ក្នុង​ពូ​ល តែ​បែ​ជា​ចាញ់​ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ​នេះ​ទៅវិញ​។ ​​សំរាប់​ទុយ​នេ​ស៊ី​ដែលជា​អតីត​ជើងឯក​នៅ​ឆ្នាំ២០០៤ នឹង​បន្ត​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ​ជួប​ជាមួយ​ប៊ូ​គី​ណា​ហ្វា​សូ​ដែល​បាន​ទំលាក់​ហ្កា​បុ​ង​។ ​​គ្រាប់​បាល់​នាំមុខ​របស់​ប៊ី​គី​ណា​ហ្វា​សូ​ធ្វើបាន​នៅ​នាទី​ទី២៨ ដោយ​ប្រធាន​ក្រុម Bertrand Traore បន្ទាប់ពី​ស៊ុតបាល់​ពិន័យ ១១ម៉ែត្រ​​នៅ​នាទី​ទី១៨​។ ​​ការប្រកួត​ឈានដល់​វគ្គ​ទី២ ហ្កា​បុ​ង​ក៏​នៅសល់​គ្នា​តែ​ដប់​នាក់​បន្ទាប់ពី Sidney Obissa ទទួលបាន​កាត​លឿង​ទី​ពីរ​បណ្តេញ​ចេញពី​ការប្រកួត​។ ​​យ៉ាងណាក្តី​ទោះជា​មាន​គ្នា​តិចជាង​ហ្កា​បុ​ង​ក៏​តាម​ស្មើ​វិញ​បានសំរេច​នៅ​ចុង​ម៉ោង​នាទី​ទី៩០+១ ទៅហើយ​ដោយ Adama Guira ភ្លាត់​ចូល​ទី​ខ្លួនឯង​។

​​ការប្រកួត​បន្ត​ស្មើគ្នា ១-១ រហូត​ចប់​ម៉ោង​បន្ថែម ១៥នាទី​ពីរដង​អូសបន្លាយ​ដល់​វគ្គ ១១ម៉ែត្រ​កាត់សេចក្តី​។ ​​ការ​ស៊ុត​បាល់ ១១ម៉ែត្រ​ក៏​បន្ត​តានតឹង​ទៀត​រហូតដល់​ម្ខាង​ស៊ុត ៩នាក់​ទើប​រក​ចាញ់ឈ្នះ​ឃើញ​ដោយ​ប៊ូ​គី​ណា​ហ្វា​សូ​យកឈ្នះ​ក្នុង​លទ្ធផល ៧-៦​។ ​​រំលឹកថា ​ប៊ូ​គី​ណា​ហ្វា​សូ​ធ្លាប់​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ម្តង​កាលពី​ឆ្នាំ២០១៣ តែ​ចាញ់​នី​ហ្សេ​រី​យ៉ា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm