ទឹកជំនន់ដ៏ប្រវត្តិសាស្រ្តនៅប៉ាគីស្ថាន គំរាមកំហែងកាន់តែខ្លាំងដល់សេដ្ឋកិច្ចដែលទ្រុឌទ្រោមរួចទៅហើយ

2025/09/01 10:08:55 pm        282

នៅទូទាំងតំបន់ដីវាលទំនាបមានជីជាតិនៃខេត្ត ផុនចាប របស់ប្រទេសប៉ាគីស្ថាន អ្នកស្រុកកំពុងតែជួបការលំបាកដើម្បីកសាងជីវិតរបស់ពួកគេឡើងវិញ បន្ទាប់ពីទឹកជំនន់ដ៏ប្រវត្តិសាស្រ្ត និងអាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលបានលេបត្របាក់ផ្ទះសម្បែង បំផ្លាញដំណាំយ៉ាងទូលំទូលាយ និងសម្លាប់បសុសត្វជាច្រើនក្បាល ដោយបានបង្កគំរាមកំហែងកាន់តែខ្លាំងឡើងដល់សេដ្ឋកិច្ចទ្រុឌទ្រោមរួចទៅហើយរបស់ប្រទេសនេះ។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បាននិយាយថា មនុស្សជាង ២លាននាក់ បានរងផលប៉ះពាល់ ដោយមានភូមិជាង ២.០០០កន្លែង ត្រូវជន់លិច ខណៈមនុស្សប្រហែល ៧៦ម៉ឺននាក់ និងបសុសត្វជាង ៥សែនក្បាល ត្រូវបានជម្លៀសចេញ ហើយចំនួនអ្នកស្លាប់កើនឡើងជិតបន្ទាត់ ៩០០នាក់ ទូទាំងប្រទេសចាប់តាំងពីចុងខែមិថុនាមក។

ក្រុមមន្ត្រីនិយាយថា ទឹកជំនន់គឺអាក្រក់បំផុតក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ ដោយនឹងមានភ្លៀងធ្លាក់កាន់តែច្រើនទៀត។ កសិករ និងអ្នកនាំចេញព្រមានថា ផលប៉ះពាល់លើវិស័យកសិកម្មនឹងមានកម្រិតខ្លាំង ដោយស្រូវ អំពៅ ពោត បន្លែ និងវាលកប្បាសនៅទូទាំងខេត្តផុនចាប ស្ថិតនៅក្រោមទឹកជំនន់។

មហន្តរាយនេះកើតឡើងនៅគ្រាដ៏រសើបសម្រាប់សេដ្ឋកិច្ចដ៏ផុយស្រួយរបស់ប៉ាគីស្ថាន ជាមួយនឹងទិន្នន័យអតិផរណាបានចុះត្រជាក់ដល់ ៤,១% ក្នុងខែកក្កដា ពីអត្រា ១១,១% កាលពីឆ្នាំមុន ហើយអតិផរណាម្ហូបអាហារដែលធ្លាប់ហក់ឡើងលើសពី ៥០% ក្នុងឆ្នាំ២០២៣ ក៏បានធូរស្រាលខ្លះដែរ ប៉ុន្តែគ្រោះធម្មជាតិនេះបានគំរាមកំហែងដាក់បន្ទុកកាន់តែអាក្រក់ជាថ្មីលើសេដ្ឋកិច្ច៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm