UNRWA ព្រមានពី "ការបាត់បង់ជំនាន់" ខណៈកុមារហ្កាហ្សាជាង ៦សែននាក់ នៅតែមិនបានរៀនសូត្រ

2025/09/01 10:20:52 pm        249

ទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានប្រកាសអាសន្នកាលពីថ្ងៃសៅរ៍ (៣០ សីហា) ជុំវិញជោគវាសនានៃការអប់រំ និងជំនាន់មនុស្សនៅដែនដីហ្កាហ្សា ដោយព្រមានថា កុមារជាង ៦៦០.០០០នាក់ មិនទទួលបានការសិក្សានោះទេរយៈពេល ៣ឆ្នាំជាប់ៗគ្នាហើយ ខណៈសង្រ្គាមដ៏បំផ្លិចបំផ្លាញរបស់អ៊ីស្រាអែល ជិតដល់អាយុកាល ២ឆ្នាំ។

UNRWA បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ សង្រ្គាមនៅហ្កាហ្សា គឺជាសង្រ្គាមលើកុមារ ហើយត្រូវតែបញ្ឈប់ជាបន្ទាន់ កុមារត្រូវតែត្រូវទទួលបានការការពារគ្រប់ពេលវេលា ខណៈយុវជននៃក្រុមនេះគឺមានហានិភ័យក្នុងការក្លាយជា «ជំនាន់ដែលបាត់បង់» ដោយសារតែភាពឃោរឃៅនាពេលបច្ចុប្បន្ន។ ខណៈដែលសាលារៀននៅតំបន់កាន់កាប់ West Bank គ្រោងបើកឡើងវិញនៅថ្ងៃទី១ ខែកញ្ញានេះ ថ្នាក់រៀននៅតំបន់ហ្កាហ្សា នៅតែបន្តបិទ។

អាជ្ញាធរអប់រំប៉ាឡេស្ទីន បាននិយាយថា សិស្សប្រហែល ៧សែននាក់ ក្នុងដែនដីហ៊ុមព័ទ្ធនេះ ត្រូវបង្ខំចិត្តផ្អាកការសិក្សា ដោយសារសាលារៀនស្ថិតក្រោមការទម្លាក់គ្រាប់បែក ហើយជាង ៧ម៉ឺននាក់ មិនអាចប្រឡងមធ្យមសិក្សាទុតិយភូមិបានឡើយ ក្នុងរយៈពេល ២ឆ្នាំជាប់គ្នាមកហើយ។

ផលប៉ះពាល់នេះបានគ្របដណ្ដប់ដល់គ្រូបង្រៀន និងបុគ្គលិកសិក្សា ដោយទិន្នន័យប៉ាឡេស្ទីនបង្ហាញថា បុគ្គលិកអប់រំជិត ១ពាន់នាក់ ត្រូវបានសម្លាប់នៅហ្កាហ្សា ហើយរាប់ពាន់នាក់ទៀតរងរបួស ឬត្រូវបានឃុំខ្លួននៅទូទាំងទឹកដីប៉ាឡេស្ទីនទាំងនោះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm