ជប៉ុនថ្កោលទោសក្រុមហាម៉ាសយ៉ាងម៉ឺងម៉ាត់ ដោយសង្កត់ធ្ងន់លើតម្រូវការរំសាយអាវុធរបស់ក្រុមនេះជាបន្ទាន់

2025/09/01 10:30:15 pm        270

ប្រទេសជប៉ុនបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ «ការវាយប្រហារភេរវកម្ម» ដែលធ្វើឡើងដោយក្រុមហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែល ប្រហែលពីរឆ្នាំកន្លងទៅ ហើយបានអំពាវនាវឲ្យមានការដកអាវុធពីក្រុមហាម៉ាស។

ការថ្កោលទោសនេះ ត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំនៅទីក្រុងតូក្យូកាលពីសប្តាហ៍មុន រវាងរដ្ឋមន្ត្រីការបរទេសជប៉ុនលោក FUJII Hisayuki និងលោក Amir Ohana ប្រធានសភាអ៊ីស្រាអែល។

លោក Ohana និងឪពុករបស់បុគ្គលអ៊ីស្រាអែលម្នាក់ ដែលត្រូវបានក្រុមហាម៉ាសចាប់ឃុំខ្លួន ត្រូវបានរដ្ឋាភិបាលជប៉ុនអញ្ជើញទៅទីក្រុងតូក្យូ។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន លោកទាំងពីរ បានសម្តែងអំណរគុណចំពោះ «ជំនួយ និងការគាំទ្រដែលជប៉ុនកំពុងផ្តល់ឲ្យអ៊ីស្រាអែល»។

យោងតាមក្រសួងការបរទេសនៅទីក្រុងតូក្យូ លោក Fujii បានសម្តែងការព្រួយបារម្ភចំពោះអ្វីដែលលោកបានពិពណ៌នាថា ជា «ស្ថានភាពមនុស្សធម៌ដែលកាន់តែធ្ងន់ធ្ងរ នៅក្នុងតំបន់ហ្កាហ្សា»។ លោកបានជំរុញឲ្យអ៊ីស្រាអែលខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចបានបទឈប់បាញ់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងកែលម្អលក្ខខណ្ឌមនុស្សធម៌។

លោកFujii ក៏បានបញ្ជាក់ផងដែរថា ការគាំទ្រជាបន្តរបស់ប្រទេសជប៉ុនសម្រាប់ការសម្រេចបាននូវដំណោះស្រាយរដ្ឋពីរ តម្រូវឲ្យមានវិធានការកសាងទំនុកចិត្ត និងការចរចារវាងភាគីពាក់ព័ន្ធ។

ជាការឆ្លើយតប លោកប្រធានសភា Ohana បានពន្យល់ពីជំហររបស់អ៊ីស្រាអែល ប៉ុន្តែក្រសួងមិនបាន    ផ្តល់ព័ត៌មានលម្អិតណាមួយបន្ថែមទៀតទេ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        157
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        196
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm