ប្រជាជនអ៊ុយក្រែនភាគច្រើន គាំទ្រគំនិតនៃការបញ្ឈប់អរិភាព និងការចរចាដំណោះស្រាយសម្រប សម្រួល។ នេះបើយោងតាមការស្ទង់មតិដែលធ្វើឡើងដោយស្ថាប័នស្ទង់មតិ Rating pollster។
ដូច្នេះ នៅពេលសួរថាតើសេណារីយោណា ដែលពួកគេនឹងគាំទ្រ អ្នកឆ្លើយសំណួរ ៥៩% បានជ្រើសរើស «ការបញ្ឈប់អរិភាព និងចាប់ផ្តើមស្វែងរកការសម្របសម្រួលឲ្យមានការចរចា» ខណៈដែល ៣៣% បាននិយាយគាំទ្រការបន្តការប្រយុទ្ធតទៅទៀត។

គួរកត់សម្គាល់ថា ៨២% នៃការស្ទង់មតិ បាននិយាយថា មធ្យោបាយពិតប្រាកដមួយ ដើម្បីបញ្ចប់ជម្លោះ គឺតាមរយៈការចរចារដំណោះស្រាយសម្របសម្រួល។ ៦២%នៃពួកគេនិយាយគាំទ្រចំពោះការចូលរួមជាមួយប្រទេសផ្សេងទៀត ក្នុងកិច្ចចរចារកដំណោះស្រាយ ចំណែក ២០% បាននិយាយថា ពេញចិត្តនឹងការចរចាដោយផ្ទាល់ ជាមួយរុស្ស៊ី ហើយមានតែ ១១% ប៉ុណ្ណោះ ដែលជ្រើសរើសការបដិសេធចំពោះកិច្ចពិភាក្សាណាមួយ និងបន្តការប្រយុទ្ធ រហូតដល់ការដណ្តើមបានការគ្រប់គ្រងទឹកដីដែលបាត់បង់មកវិញ។
ការស្ទង់មតិនេះ ត្រូវបានធ្វើឡើងតាមទូរស័ព្ទ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែសីហា និងមានអ្នកឆ្លើយសំណួរចំនួន ១.៦០០នាក់ ដែលរស់នៅក្នុងទឹកដីដែលគ្រប់គ្រងដោយទីក្រុងគីវ ។ កម្រិតកំហុស គឺក្នុងរង្វង់ ២,៥%។
