រដ្ឋមន្ត្រីការបរទេសឥណ្ឌា៖ មេដឹកនាំចិនលោក Xi បានលើកឡើង ៤ចំណុច ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី

2025/09/01 11:12:20 pm        61

មន្ត្រីជាន់ខ្ពស់ឥណ្ឌាម្នាក់ បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីចិន លោក Xi Jinping ក្នុងជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កាលពីថ្ងៃអាទិត្យ (ទី៣១ ខែសីហា) បានលើកឡើង ៤ចំណុច ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង ២ ឲ្យកាន់តែស៊ីជម្រៅ។

នៅទីក្រុង Tianjin ប្រទេសចិន ជាកន្លែងដែលមេដឹកនាំទាំង២ បានជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលសន្តិសុខ និងសេដ្ឋកិច្ចក្នុងតំបន់ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Vikram Misri បានប្រាប់អ្នកសារព័ត៌មានថា លោក Xi បានអំពាវនាវឲ្យមាន «ទំនាក់ទំនងជាយុទ្ធសាស្ត្រ» កាន់តែរឹងមាំ និងពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក។

លោក Misri បានឲ្យដឹងទៀតថា លោក Xi ក៏បានអំពាវនាវឲ្យពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បី «សម្រេចបាននូវផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះ» ជួយសម្រួលកង្វល់គ្នាទៅវិញទៅមក ហើយនិង «ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីការពារផលប្រយោជន៍រួម»។ ហើយលោក Misri បានបញ្ជាក់ថា លោក Modi បាន «ឆ្លើយតបជាវិជ្ជមាន» ចំពោះការលើកឡើងនូវចំណុចទាំងនេះ។

លោករដ្ឋមន្ត្រីការបរទេសរូបនេះ បានប្រាប់បន្តថា មេដឹកនាំទាំង២ ក៏បានពិភាក្សាផងដែរគ្នា អំពីបញ្ហាព្រំដែន ដោយមានការជជែកចរចាគ្នាបន្ថែមទៀត ស្តីពីការកំណត់ព្រំដែន ដែលរំពឹងថា នឹងប្រព្រឹត្តទៅនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ លោកបានបន្ថែមថា ការពិភាក្សាបច្ចេកទេសក៏កំពុងដំណើរការទៅផងដែរ ដើម្បីចាប់ផ្ដើមការហោះហើរត្រង់ឡើងវិញ រវាងប្រទេសទាំង២ ហើយលើសពីនោះមេដឹកនាំទាំង២ បានពិភាក្សាអំពីវិធី ដើម្បីបង្កើន និងធ្វើឲ្យមានតុល្យភាពពាណិជ្ជកម្មទ្វេភាគី ពង្រឹងទំនាក់ទំនង រវាងប្រជាជន និងប្រជាជន កិច្ចសហប្រតិបត្តិការលើទន្លេឆ្លងព្រំដែន និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

គួរបញ្ជាក់ថា លោក Modi មានវត្តមាននៅក្នុងប្រទេសចិនជាលើកដំបូង ក្នុងរយៈពេល ៧ឆ្នាំ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        261
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        303
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        282

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm