កូរ៉េខាងត្បូង ផ្អាកការផ្សាយតាមវិទ្យុប្រឆាំងកូរ៉េខាងជើង

2025/09/01 11:17:57 pm        64

ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល នៅថ្ងៃចន្ទ (ទី១ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានផ្អាកការផ្សាយតាមវិទ្យុយោធាដែលបញ្ជូនទៅកាន់ប្រទេសកូរ៉េខាងជើង ដោយការសម្រេចនេះជាផ្នែកនៃវិធានការ ដែលធ្វើឡើងក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងព្យុងយ៉ាង។

នេះគឺជាលើកទី១ ហើយ ដែលកូរ៉េខាងត្បូងបានបញ្ឈប់ការផ្សាយតាមវិទ្យុ ក្នុងរយៈពេល ១៥ឆ្នាំ គិតចាប់តាំងពីប្រទេសទាំង២ បានចាប់ផ្ដើមធ្វើបែបនោះឡើងវិញ បន្ទាប់ពីកូរ៉េខាងជើងបានពន្លិចនាវាចម្បាំងកូរ៉េខាងត្បូង។

ការផ្សាយតាមវិទ្យុដែលមានឈ្មោះថា «សំឡេងនៃសេរីភាព» មានប្រភេទព័ត៌មានជាច្រើន ដូចជាដំណឹងរបបកូរ៉េខាងជើង ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ឬវប្បធម៌ខេប៉ុប (តារាកូរ៉េខាងត្បូង)។ វាត្រូវបានប្រើប្រាស់ជាឧបករណ៍មួយរបស់កូរ៉េខាងត្បូង ដើម្បីបង្កសង្គ្រាមចិត្តសាស្ត្រប្រឆាំងនឹងកូរ៉េខាងជើង។

អ្នកនាំពាក្យរងរបស់ក្រសួង លោក Lee Kyung-ho បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ក្រសួងការពារជាតិបានផ្អាកការផ្សាយកម្មវិធីសំឡេងសេរីភាព ដែលជាផ្នែកមួយនៃវិធានការ ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា រវាងកូរ៉េខាងត្បូង និងខាងជើង»។

ភ្លាមៗ បន្ទាប់ពីលោកឡើងកាន់តំណែង ក្នុងខែមិថុនា រដ្ឋបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានបិទការផ្សាយតាមឧបករណ៍បំពងសំឡេងឃោសនា នៅតាមព្រំដែន ដែលរិះគន់របបកូរ៉េខាងជើង ខណៈដែលខ្លួនសម្លឹងដល់ការស្តារឡើងវិញនូវកិច្ចសន្ទនាដែលជាប់គាំងជាមួយប្រទេសជិតខាង។

គួរបញ្ជាក់ថា ប្រទេសចកូរ៉េទាំង២ នៅតែមានសង្គ្រាមជាមួយគ្នាតាមលក្ខណៈបច្ចេកទេស គិតចាប់តាំងពីជម្លោះឆ្នាំ១៩៥០-១៩៥៣ បានបញ្ចប់ដោយសារមានបទឈប់បាញ់ តែមិនមែនជាសន្ធិសញ្ញាសន្តិភាពនោះឡើយ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm