ប្រធានសភាលីបង់ អំពាវនាវឲ្យមានការពិភាក្សាជុំវិញអាវុធរបស់ក្រុមហេសបូឡា

2025/09/01 11:33:59 pm        66

ប្រធានសភានៃប្រទេសលីបង់ លោក Nabih Berri ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ បានអំពាវនាវឲ្យមានការសន្ទនាគ្នាជុំវិញអាវុធរបស់ក្រុមនេះ រយៈពេលប៉ុន្មានថ្ងៃ មុនពេលរដ្ឋាភិបាល ត្រូវបានគេរំពឹងថា នឹងអនុម័តផែនការកងទ័ព ដើម្បីដកហូតអាវុធពីក្រុមនេះ។

រយៈពេលប៉ុន្មានខែ បន្ទាប់ពីសង្គ្រាមដ៏បំផ្លិចបំផ្លាញរបស់ក្រុមហេសបូឡា ជាមួយអ៊ីស្រាអែល និងក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងររបស់សហរដ្ឋអាមេរិក រដ្ឋាភិបាលនៃប្រទេសលីបង់ក្នុងខែនេះ បានប្រគល់ភារកិច្ចឲ្យ កងទ័ពរៀបចំផែនការដកហូតអាវុធពីក្រុមហេបូឡា នៅចុងឆ្នាំនេះ។

ក្រុមហេសបូឡា បានប្រឆាំងជាដាច់ខាតចំពោះការសម្រេចចិត្តនេះ និងរដ្ឋមន្ត្រីឥស្លាមនិកាយស៊ីអ៊ីត (Shiite) រួមទាំងអ្នកតំណាងមកពីក្រុម និងចលនា Amal របស់លោក Berri បានខ្លួនដកចេញពីសម័យប្រជុំរដ្ឋាភិបាល នៅក្នុងការតវ៉ាជំទាស់។

លោក Berri មេដឹកនាំស៊ីអ៊ីតដ៏មានឥទ្ធិពលម្នាក់ បាននិយាយនៅក្នុងសុន្ទរកថារំលឹកការបាត់ខ្លួននៅឆ្នាំ ១៩៧៨ របស់ស្ថាបនិកចលនា Amal លោក Musa Al-Sadrថា៖«យើងសូមបញ្ជាក់ម្តងទៀតថា យើងបើកចំហ ដើម្បីពិភាក្សាអំពីជោគវាសនានៃអាវុធទាំងនោះ…នៅក្នុងការសន្ទនាដោយស្ងប់ស្ងាត់ និងឯកភាពគ្នា។ 

រដ្ឋមន្ត្រីលីបង់ គ្រោងនឹងជួបគ្នាម្ដងទៀត នៅថ្ងៃសុក្រ បន្ទាប់ពីទទួលបានផែនការរបស់កងទ័ព។

លោក Berri បានរិះគន់ចំណាត់ការរបស់រដ្ឋាភិបាល ដែលផ្អែកលើសំណើរបស់សហរដ្ឋអាមេរិក។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm