សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យចំនួន ៥រូប បានសរសេរលិខិតទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដោយជំរុញឲ្យលោកជួយរកទឹកដោះគោទារកបន្ថែមទៀត ដើម្បី ផ្តល់ទៅតំបន់ហ្កាហ្សា។
អ៊ីស្រាអែល បានបង្កើនប្រតិបត្តិការយោធា នៅក្នុងដែនដីប៉ាឡេស្ទីន ដោយមានការព្រួយបារម្ភចំពោះជនស៊ីវិលដែលងាយរងគ្រោះ និងរបាយការណ៍អំពីទុរ្ភិក្សមកពីអ្នកសង្កេតការណ៍អន្តរជាតិ។

សមាជិកព្រឹទ្ធសភាទាំងនោះ បានអំពាវនាវឲ្យលោក Rubio ប្រើ«សិទ្ធិនិងសិទ្ធិអំណាចពេញលេញ»របស់ខ្លួន ដើម្បីអនុញ្ញាតឲ្យ«បង្កើនឡើងឲ្យបានច្រើននូវការផ្តល់ទឹកដោះគោទារកឲ្យដល់ឈានដល់អ្នកដែលកំពុងប្រឈមនឹងគ្រោះថ្នាក់បំផុត ដោយមានកុមារតូចៗ ១១៩នាក់ បានស្លាប់ នៅតំបន់ហ្កាហ្សាដោយសារមូលហេតុដែលទាក់ទងនឹងភាពអត់ឃ្លាន ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម នៅក្នុងខែតុលាឆ្នាំ ២០២៣។
