ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ ប្រទេសឥណ្ឌាគាំទ្រផែនការបោះឆ្នោតរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា

2025/09/02 12:32:54 am        66

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់មីយ៉ាន់ម៉ា បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសឥណ្ឌា នឹងបញ្ជូនក្រុមទៅត្រួតពិនិត្យការបោះឆ្នោតទូទៅ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលហែកហួរដោយសង្រ្គាម ដែលគ្រោងនឹងចាប់   ផ្តើម នៅក្នុងខែធ្នូ ខណៈដែលទីក្រុងញូវដែលី បង្ហាញសញ្ញាគាំទ្រការបោះឆ្នោតដែលត្រូវបានក្រុមអ្នករិះគន់ចំអកឲ្យរួចហើយថា ជាការក្លែងបន្លំ។

ប្រមុខយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុង ឡាំង (Min Aung Hlaing) បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា មូឌី (Narendra Modi) កាលពីថ្ងៃអាទិត្យ នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ ក្នុងប្រទេសចិន ដែលជាការចូលរួមជាអន្តរជាតិដ៏កម្រមួយសម្រាប់លោកឧត្តមសេនីយ៍ ដែលក្រុមមេដឹកនាំបរទេសភាគច្រើនគេចមិនចង់ជួប ចាប់តាំងពីការដឹកនាំរដ្ឋប្រហារ ក្នុងឆ្នាំ ២០២១។

សារព័ត៌មានរដ្ឋ Global New Light of Myanmar បានរាយការណ៍ថា៖«នៅក្នុងកិច្ចប្រជុំនេះ ពួកគេបានផ្លាស់ប្តូរយោបល់អំពីវិធានការធានាសន្តិភាព និងស្ថិរភាព ក្នុងតំបន់ព្រំដែននៃប្រទេសទាំងពីរ ការជំរុញពាណិជ្ជកម្ម ការលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការ»។

យោធាបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី ដែលជាជ័យលាភីរង្វាន់ណូបែលកាលពី ៤ឆ្នាំកន្លះមុន ក្រោមហេតុផលនៃការក្លែងបន្លំការបោះឆ្នោត បានបង្កឲ្យមានសង្រ្គាមស៊ីវិលដ៏មហន្តរាយ ដែលបានរួបរឹតផ្នែកជាច្រើននៃប្រទេសអាស៊ីអាគ្នេយ៍ដែលដ៏ក្រីក្រមួយនេះ។

មីយ៉ាន់ម៉ា គ្រោងនឹងរៀបចំដំណាក់កាលដំបូងនៃការបោះឆ្នោតសកលលើកទី១ ចាប់តាំងពីរដ្ឋប្រហារនៅថ្ងៃទី ២៨ ខែធ្នូ ដែលជាផ្នែកមួយនៃការបោះឆ្នោតដែលរដ្ឋបាលបណ្តោះអាសន្នដែលគាំទ្រដោយយោធាកំពុងស្វែងរកការបោះឆ្នោតនៅជាង ៣០០មណ្ឌល ទូទាំងប្រទេស រួមទាំងតំបន់ដែលបច្ចុប្បន្នកាន់កាប់ដោយក្រុមប្រដាប់អាវុធប្រឆាំង។

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        21
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        43
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        38

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm