ក្រុមអ្នកសារព័ត៌មានគ្មានព្រំដែន(RSF) និយាយថា សារព័ត៌មានជាង ២៥០អង្គភាព នៅតាមបណ្តាប្រទេសជាង ៧០ បាននាំគ្នាចុះផ្សាយការត៉វានៅលើទំព័រមុខរបស់ខ្លួន ដែលឆ្លុះបញ្ចាំងពីការសម្លាប់អ្នកកាសែតជាង ២០០នាក់ អំឡុងសង្រ្គាមអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ។
លោក Thibaut Bruttin គឺជាអគ្គនាយកក្រុម RSF និយាយនៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃចន្ទនេះថា ក្នុងអត្រាដែលអ្នកកាសែតត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សា ដោយកងទ័ពអ៊ីស្រាអែល ក្នុងពេលដ៏ខ្លីខាងមុខនេះ នឹងលែងមានអ្នកជូនដំណឹងដល់អ្នកទៀតហើយ ។
ការតវ៉ានេះ ត្រូវបានគាំទ្រផងដែរដោយចលនាយុទ្ធនាការសកល Avaaz ដែលត្រូវបានគេសរសេរនៅលើគេហ័រទំព័រកាសែត Al Jazeera កាសែតអង់គ្លេស The Independent កាសែតបារាំង La Croix និង L’Humanite កាសែតអាល្លឺម៉ង់ Tageszeitung និង Frankfurter Rundschau ។
យោងតាមទិន្នន័យពីក្រុម RSF បានឲ្យដឹងថា អ្នកកាសែតប្រហែល ២២០នាក់ ត្រូវបានសម្លាប់ អំឡុងសង្រ្គាមអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ចាប់តាំងពីវាផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ៕