ក្រុមជួយសង្រ្គោះ បានធ្វើការជាមួយក្រុមមគ្គុទេសនៅលើភ្នំ Etna របស់ប្រទេសអ៊ីតាលី ដើម្បីធានាសុវត្ថិភាពទេសចរណ៍
សម្រាប់អ្នកដែលហ៊ានទៅជិតកម្អែភ្នំភ្លើង ។
ស្របពេលដែលបទប្បញ្ញត្តិតម្រូវឲ្យភ្ញៀវទេសចរនៅឆ្ងាយយ៉ាងហោច៥០ម៉ែត្រពីកម្អែភ្នំភ្លើង ក្រុមជួយសង្រ្គោះក្នុងស្រុក ត្រូវធានាថា ច្បាប់ទាំងនេះត្រូវបានគេគោរព ។
បទបញ្ញត្តិនេះហាមប្រាមផងដែរមិនឲ្យភ្ញៀវទេសចរឡើងភ្នំភ្លើងកម្ពស់លើស ២.៥០០ម៉ែត្រដោយគ្មានក្រុមមគ្គុទេសនោះទេ ។
ភ្នំភ្លើង Etna ដែលជាភ្នំភ្លើងកម្រើកខ្ពស់ជាងគេបំផុតនៅអឺរ៉ុបបានផ្ទុះជាច្រើនលើកក្នុង ១ឆ្នាំ ដោយព្រួសកម្អែ និងផេះពីលើកោះ Sicily
ស្ថិតក្នុងសមុទ្រមេឌីទែរ៉ាណេ ៕