នាវាជំនួយតម្រង់ទៅកាន់តំបន់ហ្កាហ្សាដោយមាននាង Greta Thunberg វិលទៅកំពង់ផែវិញដោយសារព្យុះ

2025/09/02 03:22:19 am        76

ក្រុមអ្នករៀបចំ នៅថ្ងៃចន្ទ (ទី១ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា ក្រុមទូកជំនួយរាប់សិបគ្រឿង ដែលបានធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ ដែលដឹកជំនួយ និងសកម្មជនគាំទ្រប៉ាឡេស្ទីន ក្នុងនោះរួមមានទាំងអ្នកធ្វើយុទ្ធនាការអាកាសធាតុ នាង Greta Thunberg ផងដែរ បានវិលត្រលប់ចូលកំពង់ផែ ក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញវិញ ដោយសារអាកាសធាតុមានព្យុះ។

បេសកកម្មនាវាផ្ដល់ជំនួយ Global Sumud Flotilla បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងបានសាកល្បងធ្វើដំណើរតាមសមុទ្រ ហើយបន្ទាប់មក ត្រលប់ទៅកំពង់ផែវិញ ដើម្បីឲ្យខ្យល់ព្យុះបោកបក់ទៅផុតសិន។ នេះមានន័យថា ការចាកចេញរបស់យើងត្រូវបានពន្យារពេល ដើម្បីចៀសវាងហានិភ័យដែលនាំឲ្យមានផលវិបាកដោយសារទូកតូចៗ»។ 

សេចក្ដីថ្លែងការណ៍បានបន្ថែមថា ខ្យល់បក់បោក មានល្បឿនប្រហែល ៣៥ម៉ាយល៍ ក្នុងមួយម៉ោង (៥៦គីឡូម៉ែត្រក្នុងមួយម៉ោង)។ អ្នករៀបចំមិនបានបញ្ជាក់ឲ្យដឹងថា តើពេលណាពួកគេគ្រោងនឹងចាប់ផ្ដើមការធ្វើដំណើរឡើងវិញនោះទេ។

សកម្មជនជាច្រើនរូប ក្នុងនោះរួមមានទាំងតារាសម្តែងភាពយន្តរឿង Game of Thrones គឺលោក Liam Cunningham ស្ថិតនៅលើក្រុមនៃទូកជំនួយជាច្រើនដែលមានបំណងបំបែកការរារាំងពីកងទ័ពជើងទឹករបស់អ៊ីស្រាអែល ហើយចែកចាយស្បៀងអាហារ និងការផ្គត់ផ្គង់មនុស្សធម៌ទៅកាន់តំបន់ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមរបស់អ៊ីស្រាអែលអស់រយៈជិត ២ឆ្នាំ៕

អត្ថបទដែលទាក់ទង

កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm       
កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        14
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី

2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm