ប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានដាក់ចេញចក្ខុវិស័យថ្មីរបស់ពួកគេសម្រាប់សណ្តាប់ធ្លាប់សេដ្ឋកិច្ច និងសន្តិសុខថ្មី ជាការប្រឈមដោយផ្ទាល់ជាមួយរុស្ស៊ី នៅកិច្ចប្រជុំកំពូលក្នុងតំបន់នាថ្ងៃចន្ទនេះ ។
នៅកិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃនៅទីក្រុងកំពង់ផែ Tianjin ប្រទេសចិន សម្រាប់អង្គការសហប្រតិបត្តិការសៀងហៃ លោក Xi និយាយថា មេដឹកនាំជាង ២០នាក់មកពីបណ្តាប្រទេសមិនមែនលោកខាងលិច ត្រូវតែបន្តប្រកាន់គោលជំហរច្បាស់លាស់ប្រឆាំងនឹងអនុត្តរភាព នយោបាយអំណាច ហើយនិងអនុវត្តលទ្ធិពហុភាគីពិតប្រាកដ ។
បើទោះបីជាពុំមានគោលនយោបាយរឹងមាំត្រូវបានបង្កើតឡើងយ៉ាងណាក្តី សេចក្តីអត្ថាធិប្បាយរបស់លោក Xi បានក្លាយការវាយប្រហារអរិភាពដោយប្រយោលមួយលើសណ្តាប់ធ្លាប់ពិភពលោកគ្របដណ្តប់ដោយសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន ។
លោក Putinដែលប្រទេសរបស់លោកបានបង្កើតទំនាក់ទំនងជិតស្និតជាមួយចិន ស្របពេលភាពប្រេះឆារដោយសារសង្រ្គាមអ៊ុយក្រែន និយាយថា អង្គការ SCO បានធ្វើឲ្យរស់ឡើងវិញពហុភាគីនិយមពិតប្រាកដ ក្នុងនោះរូបិយប័ណ្ណជាតិត្រូវបានប្រើប្រាស់កាន់តែខ្លាំង នៅក្នុងការដោះស្រាយបញ្ហាគ្នាទៅវិញទៅមកជាជាងប្រាក់ដុល្លារអាមេរិក ៕