ក្រុមអ្នកជំនាញប្រល័យពូជសាសន៍ពិភពលោក បានប្រកាសជាផ្លូវការថា សង្រ្គាមអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ឈានដល់និយមន័យស្របច្បាប់នៃអំពើប្រល័យពូជសាសន៍ ធ្វើឲ្យវាក្លាយជាការអន្តរាគមន៍ដ៏សំខាន់ជាប្រវិបត្តិសាស្រ្តមួយពីក្រុមអ្នកជំនាញឈានមុខគេនៅក្នុងវិស័យច្បាប់អន្តរជាតិ ។
សមាគមបញ្ញវន្តអំពើប្រល័យពូជសាសន៍អន្តរជាតិ(IAGS)ដែលជាស្ថាប័នសិក្សាមានសមាជិក ៥០០នាក់ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៩៤ បានអនុម័តសេចក្តីសម្រេចមួយនៅថ្ងៃចន្ទនេះ បញ្ជាក់ថា គោលនយោបាយ និងសកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ផ្តល់និយមន័យអំពើប្រល័យពូជសាសន៍នៅក្នុងសន្និបាតស្តីពីការការពារ និងការដាក់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍អង្គការសហប្រជាជាតិឆ្នាំ ១៩៤៨ ។
លោក Melanie O’Brien គឺជាប្រធាន IAGS និងជាសាស្រ្តាចារ្យផ្នែកច្បាប់អន្តរជាតិនៅសាកលវិទ្យាល័យ Western Australia និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា នេះគឺជាសេចក្តីថ្លែងការណ៍ច្បាស់លាស់មួយពីក្រុមអ្នកជំនាញក្នុងវិស័យសិក្សាអំពើប្រល័យពូជសាសន៍ដែលអ្វីកំពុងកើតឡើងនៅតំបន់ហ្កាហ្សា គឺជាអំពើប្រល័យពូជសាសន៍ ។
សេចក្តីសម្រេចនេះ ទទួលបានការគាំទ្រដ៏លើសលប់ ក្នុងនោះ ៨៦ភាគរយនៃសមាជិក បានបោះឆ្នោតគាំទ្រ ។
សេចក្តីសម្រេចនេះ បានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារដោយចេតនាលើជនស៊ីវិល រួមទាំងកុមារ ភាពអត់ឃ្លាន ការបង្អត់ជំនួយមនុស្សធម៌ ទឹក ប្រេងឥន្ធនៈ និងសម្ភារៈចាំបាច់ផ្សេងទៀត អំពើហិង្សាផ្លូវភេទ និងការជម្លៀសខ្លួនដោយបង្ខំ ៕