លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចាត់តំណាង​ជូនដំណើរ​និស្សិតជ័យលាភីអាហារូបករណ៍ អ.ម.ត ១៣រូប ​ទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន

2025/09/02 05:05:22 pm        423

ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធាន​គណៈ​កម្មា​ធិការ​អាហារូបករណ៍ និងជាប្រធានសមាគម អ.ម.ត បានចាត់តាំង​ក្រុម​ការ​ងារ​ការិយាល័យ​កិច្ច​ការ​និស្សិត​ក្រៅប្រទេស នៃសមាគម អ.ម.ត ដឹកនាំដោយឯកឧត្តម ឡាវ វ៉ាន់ ប្រធាន​ការិយាល័យ និងក្រុមការងារ ជួបសំណេះសំណាល និងជូនដំណើរ​និស្សិត​ជ័យ​លាភី​អាហា​រូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្តល់​ជូន​តាម​រយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅ​បន្ត​ការ​សិក្សា​នៅសាកលវិទ្យាល័យ ធានជីន ក្រុងធានជីន នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១៣រូប ដែលចេញដំណើរនៅយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ។

ក្នុងឱកាសជួបសំណេះសំណាល និងជូនដំណើរនិស្សិតជ័យលាភីអាហារូបករណ៍ អ.ម.ត ព្រម​ទាំង​មាន​ការចូលរួមពីឪពុក-ម្តាយ និងអាណាព្យាបាលរបស់និស្សិត ឯកឧត្តម ឡាវ វ៉ាន់ បាន​ពាំ​នាំ​ការ​ផ្តាំ​ផ្ញើ និងការសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដល់​និស្សិត​ដែល​ត្រៀមចេញដំណើរឱ្យមើលថែសុខភាពឱ្យបានល្អ និងត្រូវយក​ចិត្ត​ទុក​ដាក់​ខិត​ខំ​សិក្សា​រៀន​សូត្រ ស្រូបយកជំនាញឯកទេស ពីសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យប្រទេសចិន និង​យក​មក​អភិវឌ្ឍន៍ កែច្នៃជំនាញឱ្យមុតស្រួចក្លាយជាឧបករណ៍ដ៏មានសារៈសំខាន់សម្រាប់ខ្លួនឯង ក៏​ដូចជាយកមកចូលរួមបម្រើសង្គមជាតិក្រោយពេលបញ្ចប់ការសិក្សា។ ឯកឧត្តម ផ្តាំផ្ញើ​បន្ថែម​ឱ្យ​និស្សិត​ទាំង​អស់ ត្រូវធ្វើជាគំរូ និងតំណាងឱ្យកម្ពុជា តាមរយៈរក្សាឱ្យបាននូវសេចក្តីថ្លៃថ្នូ កិរិយាល្អ មិន​ប្រព្រឹត្តិអំពើដែលសង្គមហាមឃាត់ ការប្រើប្រាស់គ្រឿងញៀនជាដើម ដែល​ត្រូវ​ជៀស​ឆ្ងាយឱ្យបានដាច់ខាត ទន្ទឹមនឹងនេះ និស្សិតគ្រប់​រូប​ត្រូវ​ការកសាង​ទំនាក់​ទំនង​ល្អ​ជា​មួយ​សាស្ត្រា​ចារ្យ និងមិត្តភក្តិបរទេស និងត្រូវ​ចូល​រួម​ផ្សព្វ​ផ្សាយ​វប្បធម៌​ដ៏​ល្អផូរផង់​របស់​កម្ពុជា​ទៅ​កាន់​ឆាក​អន្តរ​ជាតិ​។

 

គូសបញ្ជាក់ផងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាច​ក្រ​កម្ពុជា​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបកណ៍ បាន​ផ្តល់​អាហា​រូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ (អ.ម.ត) ដល់និស្សិតកម្ពុជា ចំនួន ១០៣រូប ទៅបន្តការ​សិក្សា​នៅ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន នៅថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងថ្នាក់ផ្លាស់ប្តូរភាសាចិន សម្រា​ប់​ឆ្នាំ​សិក្សា​២០២៥-២០២៦ ដែលបាននឹងកំពុងចេញដំណើរពីមាតុភូមិ ទៅបន្តការសិក្សា ចាប់ពីចុង​ខែ​សីហា និងក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        211
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm