ការជួបជុំដ៏ធំដើម្បីរំលឹកខួបលើកទី ៨០ នៃទិវាជ័យជម្នះក្នុងសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោកនឹងចាប់ផ្តើមនៅម៉ោង ៩ ព្រឹក ថ្ងៃទី ៣ខែកញ្ញា នៅទីលាន ធៀនអានមិន (Tian'anmen Square) ក្នុងទីក្រុងប៉េកាំង។

ប្រធានាធិបតី Xi Jinping ក៏ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាការយោធាមជ្ឈិម នឹងថ្លែងសុន្ទរកថា និងត្រួតពល ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ជួបជុំនេះ។
នៅម៉ោង ៨ យប់ នៅថ្ងៃដដែល ពិធីរំលឹកខួបមួយនឹងចាប់ផ្តើមនៅមហាសាលប្រជាជនក្នុងរដ្ឋធានី ប៉េកាំង ដែលលោក Xi នឹងចូលរួមផងដែរ។

បណ្ដាមេដឹកនាំពិភពលោក មកពីប្រទេសជាច្រើនដែលបានរួមគ្នាបង្ហាញការប្រឆាំងចំពោះលោកខាងលិច នឹងជួបជុំគ្នានៅក្នុងរដ្ឋធានីប៉េកាំង នៅសប្ដាហ៍នេះ ជាការបង្ហាញការគាំទ្រសម្រាប់លោកប្រធានាធិបតីចិន Xi Jinping នៅក្បួនព្យុហយាត្រាខួបជ័យជម្នះសង្គ្រាមលោកលើកទី២ របស់យោធាចិន ៕