ចិន និងរុស្ស៊ី រួមគ្នាច្រានចោលចំណាត់ការរបស់មហាអំណាចអឺរ៉ុប ក្នុងការស្តារទណ្ឌកម្ម UN ឡើងវិញលើអ៊ីរ៉ង់

2025/09/02 06:59:47 pm        130

សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺប្រទេសចិន និងរុស្ស៊ី កាលពីថ្ងៃចន្ទ (១ កញ្ញា) បានសម្ដែងការគាំទ្រដល់អ៊ីរ៉ង់ ដោយច្រានចោលចំណាត់ការរបស់មហាអំណាចអ៊ឺរ៉ុប ជុំវិញការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ឡើងវិញលើទីក្រុងតេអេរ៉ង់ ខណៈកិច្ចព្រមព្រៀងនុយក្លេអ៊ែរជួបភាពមិនច្បាស់លាស់។

លិខិតរួមមួយដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសចិន រុស្ស៊ី និងអ៊ីរ៉ង់ បាននិយាយថា ចំណាត់ការរបស់អឺរ៉ុបទាំងបី គឺអង់គ្លេស បារាំង និងអាល្លឺម៉ង់ ក្នុងការស្តារឡើងវិញដោយស្វ័យប្រវត្តិនូវទណ្ឌកម្ម ក្រោមអ្វីដែលហៅថា "យន្តការត្រឡប់ទៅស្ថានភាពដើម" នោះជា "កំហុសផ្លូវច្បាប់ និងនីតិវិធី"។

ចិន និងរុស្ស៊ី ជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលជិតអស់សុពលភាពនៅខែតុលាខាងមុខ របស់អ៊ីរ៉ង់ ជាមួយមហាអំណាចពិភពលោក រួមនឹងអឺរ៉ុបទាំងបី ដែលគេស្គាល់ថា E3។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនោះ ក្នុងអាណត្តិដំបូងនៅឆ្នាំ២០១៨។

អឺរ៉ុបទាំងបី បានបើកដំណើរការ "យន្តការត្រឡប់ទៅស្ថានភាពដើមវិញ" កាលពីសប្តាហ៍មុន ដោយចោទអ៊ីរ៉ង់ ថារំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលបានផ្តល់ការធូរស្រាលពីទណ្ឌកម្មហិរញ្ញវត្ថុអន្តរជាតិ ជាថ្នូរនឹងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ អ៊ីរ៉ង់ និង E3 ក៏បានបើកកិច្ចពិភាក្សាក្នុងបំណងស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី ប៉ុន្តែពុំទាន់មានលទ្ធផលអ្វីទេ៕

អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm