បីថ្ងៃក្នុងដំណើរបេសកកម្មរបស់សម្តេចធិបតីនៅចិនទទួលបានជោគជ័យធំធេងទាំងក្របខណ្ឌការទូត នយោបាយ និងសេដ្ឋកិច្ច

2025/09/02 08:02:25 pm        360

ក្នុងដំណើរទស្សនកិច្ចចំនួនបីថ្ងៃទៅកាន់ប្រទេសចិន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងក្របខណ្ឌកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែល​បាន​ធ្វើឡើងកាលពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ ទទួល​បាន​ជោគ​ជ័យ​យ៉ាងធំធេងទាំងក្នុងក្របខណ្ឌ នយោបាយ ការទូត និងសេដ្ឋកិច្ច ខណៈដំណើរ​ទស្សន​កិច្ច​នោះ​សម្តេចធិបតីបានជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីចិន អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ រួមទាំងថ្នាក់ដឹកនាំប្រទេសជាមិត្តជាច្រើនទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពី លទ្ធផល​នៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក របស់​សម្តេច​ធិបតី​ នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិននោះ បានឲ្យដឹងថា ក្នុងដំណើរ​ទស្សន​កិច្ច​នៅ​ចិនរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី៣០ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញានេះ ក្រៅពីចូល​រួម​កិច្ច​ប្រជុំ​ខាង​លើ​សម្តេច​ធិបតី​បានជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ថ្នាក់​ដឹកនាំ​ប្រទេស​ជា​ច្រើន​ដោយ​ក្នុង​នោះ ​ក្នុងក្របខណ្ឌនយោបាយ និងការ ទូត សម្តេចធិបតី នាយករដ្ឋមន្រ្តី បានជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ ឯកឧត្តម Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម Thongloun Sisoulith ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ឯកឧត្តម Dato' Seri Anwar Ibrahim នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី ឯកឧត្តម Khadga Prasad Sharma Oli នាយករដ្ឋមន្ត្រី នៃប្រទេសនេប៉ាល់ និងជួបសន្ទនាជាមួយ ឯកឧត្តម Narendra Modi នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឥណ្ឌា រួមទាំងជំនួបសម្ដែងការគួរសម និង​ពិភាក្សា​ការងារជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ និង ឯកឧត្តម Wang Huning ប្រធានសភាប្រឹក្សានយោបាយ ប្រជាជនចិន។

ជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម​ប្រធានា​ធិបតី បានចាត់ទុកវត្តមានរបស់សម្ដេចធិបតី គឺជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីបន្តរឹត​ចំណង​មិត្ត​ភាពដែកថែប និងពង្រីកសាមគ្គីភាពចិន-កម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត បន្ទាប់​ពី​ទស្សន​កិច្ច​ផ្លូវរដ្ឋរបស់ឯកឧត្តម កាលពីខែមេសា ឆ្នាំ២០២៥កន្លងទៅ។

ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការបង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្រោមក្របខ័ណ្ឌទ្វេភាគីសំខាន់ៗរួមមាន កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ច្រក​របៀង​មច្ឆា និងអង្ករ និងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យាជាដើម។ ពាក់​ព័ន្ធ​នឹង​ស្ថាន​ភាព​នៅ​តាម​ព្រំដែន​កម្ពុជា​-ថៃ ឯកឧត្តមប្រធានាធិបតី បានបញ្ជាក់ជាថ្មីពី​ជំហរ​របស់​ចិន​ក្នុង​ការ​គាំទ្រ​បទ​ឈប់​បាញ់​ គាំទ្រយន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ានដែលដឹកនាំដោយ ម៉ាឡេស៊ី និង​ចង់​ឱ្យ​បង្កើត​ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់។ ទន្ទឹមនឹងនេះ ឯកឧត្តម​ប្រធានា​ធិបតី ក៏បានគាំទ្រ និងផ្ដល់ជំនួយមនុស្សធម៌ ចំនួន២០លានយ៉ន់ ដែលស្មើនឹងជិត​បី​លាន​ដុល្លារ​អាមេរិក ដល់កម្ពុជា ដើម្បីជួយស្ដារឡើងវិញនូវការខូចខាត និងជួយសម្រួល​ដល់ទុ​ក្ខ​លំបាក​របស់​ប្រជា​ពលរដ្ឋ ដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធកាលពីចុងខែកក្កដាកន្លងទៅ។

ដោយ​ឡែកក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ​វិញ​សម្ដេច​ធិបតី​នាយករដ្ឋ​មន្រ្តីបាន​ឆ្លៀត​ឱកាសអនុញ្ញាតជូន ឯកឧត្តម Jin Liqun ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធាន​ធនាគារ​វិនិយោគ​ហេដ្ឋារចនា សម្ព័ន្ធអាស៊ី (AIIB) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដោយ​បាន​ផ្ដោត​សំខាន់លើលទ្ធភាពគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសង្គម​ធំៗ​របស់​កម្ពុជា ដែលអាចប្រើប្រាស់ហិរញ្ញប្បទាន ក្រោមកម្មវិធីពហុឆ្នាំរបស់ធនាគារ AIIB។

តាម​សេច​ក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ក៏បានលើកឡើងផងដែរថា ដំណើរ​បំពេញបេ​សកកម្មការងារក្រៅប្រទេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុង​នាម​ជា​នាយករដ្ឋ​មន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបេសកកម្មការទូតដ៏សកម្មក្លៀវក្លា បន្ទាប់​ពី​បាន​ឡើង​កាន់​តំណែងជានាយករដ្ឋមន្ត្រី អស់រយៈពេល២ឆ្នាំ។ ដំណើរបេស​កក​ម្ម​ការ​ងារ​ផ្លូវ​ការ​ទៅ​កាន់​សាធារ​ណរដ្ឋប្រជាមានិតចិនរបស់ សម្តេចធិបតី នាពេលនេះបាននាំ​មក​នូវ​សមិទ្ធ​ផល​ថ្មី​ៗ​ជា​ច្រើន​ទៀត ​ទាំងផ្នែកការទូត និងសេដ្ឋកិច្ច ដើម្បីជាឧត្តមប្រ​យោជន៍​ជូន​ជាតិ​មាតុ​ភូមិ​និង​ប្រជា​ពលរដ្ឋ បន្ទាប់ពីជោគជ័យធំៗ ដែលទទួលបានក្នុងដំណើរបំពេញបេសកកម្មការងារ នៅតាម​បណ្ដា​ប្រ​ទេសនានាជុំវិញពិភពលោក កាលពីពេលកន្លងទៅនោះ៕ អត្ថបទ៖ បាន ចក់ 


អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm