ទីភ្នាក់ងារ IAEA រកឃើញដានសារធាតុអ៊ុយរ៉ានីញ៉ូមនៅស៊ីរី ក្នុងអគារមួយដែលត្រូវអ៊ីស្រាអែល កម្ទេចចោល

2025/09/02 10:31:43 pm        366

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA បាននិយាយក្នុងរបាយការណ៍មួយទៅកាន់រដ្ឋជាសមាជិកកាលពីថ្ងៃចន្ទ (១ កញ្ញា) ថា អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិមួយនេះ បានរកឃើញដាននៃសារធាតុអ៊ុយរ៉ានីញ៉ូម នៅប្រទេសស៊ីរី ក្នុងការស៊ើបអង្កេតរបស់ខ្លួនលើអគារមួយខ្នង ដែលអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកកម្ទេចចោលក្នុងឆ្នាំ២០០៧ ខណៈ IAEA ជឿជាក់យូរមកហើយថា ទីតាំងនោះប្រហែលជាម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរដែលមិនបានប្រកាស។

រដ្ឋាភិបាលរបស់អតីតមេដឹកនាំស៊ីរី លោក Bashar al-Assad ដែលត្រូវបានផ្ដួលរំលំ ធ្លាប់អះអាងថា ទីតាំង Deir al-Zor ដែលរួមបញ្ចូលអគារមួយខ្នងនោះ គ្រាន់តែជាមូលដ្ឋានយោធាធម្មតាប៉ុណ្ណោះ។ កាលពីឆ្នាំ២០១១ ទីភ្នាក់ងារ IAEA បានសន្និដ្ឋានបឋមថា អគារនេះ "ទំនងជា" មានម៉ាស៊ីនរ៉េអាក់ទ័រសាងសង់ដោយសម្ងាត់ ដែលទីក្រុងដាម៉ាស មិនប្រកាសប្រាប់អង្គភាពឃ្លាំមើលនុយក្លេអ៊ែរឱ្យបានដឹង។

របាយការណ៍សម្ងាត់កាលពីថ្ងៃចន្ទ ដែលមើលឃើញដោយសារព័ត៌មានរ៉យទ័របានឱ្យដឹងថា ចាប់តាំងឆ្នាំ២០១១នោះមក IAEA បានព្យាយាមឈានដល់ការសន្និដ្ឋានច្បាស់លាស់ ហើយក្រោមការជំរុញជាថ្មីកាលពីឆ្នាំមុន ខ្លួនអាចយកសំណាកបរិស្ថាននៅទីតាំងមិនបញ្ចេញឈ្មោះ ៣កន្លែង "ដែលសង្ស័យថាពាក់ព័ន្ធនឹង" ដំណើរការនៅទីតាំង Deir al-Zor។

របាយការណ៍បន្តថា ទីភ្នាក់ងារនេះបានរកឃើញ «ចំនួនដ៏ច្រើននៃភាគល្អិតអ៊ុយរ៉ានីញ៉ូមធម្មជាតិ ក្នុងគំរូសំណាក ពីទីតាំងមួយក្នុងចំណោមទីតាំងទាំងបី»។ សូមបញ្ជាក់ថា ពាក្យ «ធម្មជាតិ» បង្ហាញថា សារធាតុអ៊ុយរ៉ានីញ៉ូមនោះមិនត្រូវបានចម្រាញ់ទេ ហើយរបាយការណ៍ក៏មិនសន្និដ្ឋានឱ្យច្បាស់ដែរថា តើដានសារធាតុនុយក្លេអ៊ែរដែលរកឃើញនេះមានន័យយ៉ាងណា៕


អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm