UN៖ ជនភៀសខ្លួនស៊ីរីប្រហែល ៨៥០.000 បានត្រឡប់ទៅប្រទេសវិញ ចាប់តាំងពីរបបលោក Assad ដួលរលំ

2025/09/02 03:36:07 pm        191

មន្ត្រីជាន់ខ្ពស់ម្នាក់របស់ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយកាលពីថ្ងៃចន្ទថា ចាប់តាំងពីការដួលរលំនៃរដ្ឋាភិបាលរបស់លោក បាសា អាល់អាសាដ (Bashar al-Assad) ក្នុងខែធ្នូ ជនភៀសខ្លួនស៊ីរីប្រមាណ ៨៥០.០០០នាក់ បានវិលត្រឡប់មកពីប្រទេសជិតខាងវិញ ហើយតួលេខនេះ អាចឡើងដល់ ១លាននាក់ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។

ឧត្តមស្នងការរងនៃ UNHCR លោកស្រី Kelly T. Clements បានប្រាប់សារព័ត៌មាន AP ក្នុងទីក្រុង ដាម៉ាស (Damascus) ថា មនុស្សប្រហែល ១,៧ លាននាក់ ដែលត្រូវបានជម្លៀសនៅក្នុងប្រទេសនេះ ក្នុងក្នុងអំឡុងពេលជម្លោះ ១៤ឆ្នាំ បានត្រឡប់ទៅសហគមន៍របស់ពួកគេវិញ ខណៈដែលរដ្ឋាភិបាលកណ្តាលបណ្តោះអាសន្នបច្ចុប្បន្នគ្រប់គ្រងផ្នែកធំៗនៃប្រទេសស៊ីរី។

លោកស្រី Clements ដែលបាននៅក្នុងប្រទេសស៊ីរី រយៈពេលបីថ្ងៃ បាននិយាយថា៖«នេះគឺជារយៈពេលដ៏សំខាន់។ វាជាឱកាសមួយដែលយើងអាចមើលឃើញដំណោះស្រាយដ៏មានសក្ដានុពលសម្រាប់ការផ្លាស់ទីលំនៅជាសាកលដ៏ធំបំផុត ដែលយើងបានឃើញក្នុងរយៈពេល ១៤ឆ្នាំ ចុងក្រោយនេះ»។

ជម្លោះស៊ីរីដែលបានចាប់ផ្តើមក្នុងខែមីនា ឆ្នាំ ២០១១ បានសម្លាប់មនុស្សជិតកន្លះលាននាក់ និងបានផ្លាស់ទីលំនៅពាក់កណ្តាលនៃប្រជាជនមុនសង្គ្រាមរបស់ប្រទេសនេះចំនួន ២៣លាននាក់។ ប្រជាជនស៊ីរីជាង ៥លាននាក់ បានភៀសខ្លួនចេញពីប្រទេស ជាជនភៀសខ្លួន ដែលភាគច្រើនពួកគេទៅកាន់ប្រទេសជិតខាង។

លោកស្រី Clements បាននិយាយថា មនុស្សគ្រប់រូបមានហេតុផលផ្សេងគ្នាសម្រាប់ការត្រឡប់មកវិញ នៅពេលនេះ ខណៈពេលដែលអ្នកខ្លះ កំពុងពន្យារពេល និងរង់ចាំមើលថាតើអ្វីៗគ្រប់យ៉ាងដំណើរការទៅជាយ៉ាងណា។

ជាផ្នែកនៃដំណើរទស្សនកិច្ចរបស់ខ្លួន លោកស្រី បានទៅកាន់ច្រកព្រំដែនជាមួយប្រទេសលីបង់ ជាកន្លែងដែលលោកបានអះអាងថា លោកស្រីបានឃើញរថយន្តដឹកទំនិញជាច្រើនជួរ និងមនុស្សរង់ចាំធ្វើដំណើរ ត្រឡប់ទៅប្រទេសស៊ីរីវិញ៕

អត្ថបទដែលទាក់ទង

[UPDATE] នយោបាយថៃ ស្ថិតក្នុងភាពវឹកវរ ខណៈបក្សភឿថៃ ចាត់វិធានការរំលាយសភា ក្រោយបក្សប្រឆាំងគាំទ្រគូប្រជែងខ្លួន
2025/09/03 10:32:18 am        1
[UPDATE] គណបក្សភូមិចៃថៃ ទទួលបានការគាំទ្រក្នុងការបង្កើតរដ្ឋាភិបាលថ្មី ដើម្បីបញ្ចៀសវិបត្តិនយោបាយ
2025/09/03 10:26:38 am        1
យ៉ាងហោចណាស់មនុស្ស១១នាក់ស្លាប់ ក្នុងការបំផ្ទុះនៅកន្លែងជួបជុំនយោបាយក្នុងក្រុង Quetta ប្រទេសប៉ាគីស្ថាន
2025/09/03 10:22:59 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] នយោបាយថៃ ស្ថិតក្នុងភាពវឹកវរ ខណៈបក្សភឿថៃ ចាត់វិធានការរំលាយសភា ក្រោយបក្សប្រឆាំងគាំទ្រគូប្រជែងខ្លួន

2025/09/03 10:32:18 am
​[UPDATE] គណបក្សភូមិចៃថៃ ទទួលបានការគាំទ្រក្នុងការបង្កើតរដ្ឋាភិបាលថ្មី ដើម្បីបញ្ចៀសវិបត្តិនយោបាយ
2025/09/03 10:26:38 am
​យ៉ាងហោចណាស់មនុស្ស១១នាក់ស្លាប់ ក្នុងការបំផ្ទុះនៅកន្លែងជួបជុំនយោបាយក្នុងក្រុង Quetta ប្រទេសប៉ាគីស្ថាន
2025/09/03 10:22:59 am
​លោក Xi Jinping ប្រកាសថា មនុស្សជាតិត្រូវតែជ្រើសរើសរវាងសន្តិភាព និងសង្គ្រាម
2025/09/03 10:19:16 am
​លោក Putin និយាយថា រដ្ឋបាលលោកTrump កំពុងស្តាប់ហេតុផលរបស់រុស្ស៊ីស្តីពីសង្រ្គាមអ៊ុយក្រែន
2025/09/03 10:07:45 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/01 04:58:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/03 01:09:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/31 09:58:38 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am