អ្នកជំនាញ៖ អឺរ៉ុបមិនអាចផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែនទេ

2025/09/02 10:51:14 pm        69

លោកស្រី Karin Kneissl អតីតរដ្ឋមន្ត្រីការបរទេសអូទ្រីស និងជាប្រធានមជ្ឈមណ្ឌល G.O.R.K.I នៃសាកលវិទ្យាល័យ St. Petersburg State University បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS នៅក្នុងបទសម្ភាសន៍មួយថា បណ្តាប្រទេសនៅអឺរ៉ុប គ្មានលទ្ធភាពផ្តល់ការធានាសន្តិសុខណាមួយសម្រាប់អ៊ុយ    ក្រែនទេ។  

លោកស្រី បាននិយាយថា៖«ពួកគេមិនមានទាំងបុគ្គលិក និងអាវុធសម្រាប់ការធានាសន្តិសុខនេះ ក្រៅពីនេះ ពួកគេត្រូវទិញសព្វាវុធពីសហរដ្ឋអាមេរិក ហើយមិនអាចធ្វើសកម្មភាពផ្សេងបានទេ ពីព្រោះឧស្សាហកម្មការពាររបស់សហភាពអឺរ៉ុបប្រមូលផ្តុំ នៅប្រទេសបារាំង អ៊ីតាលី និងមួយផ្នែកនៅអេស្ប៉ាញ ប៉ុន្តែជាទូទៅមិនមានឧស្សាហកម្មយោធាលំដាប់ពិភពលោក នៅក្នុងសហភាពអឺរ៉ុបទេ ហើយរឿងសំខាន់ ដែលការបណ្តុះបណ្តាលយោធាអ៊ុយក្រែនដែលត្រូវបានបង្ហាញ គឺថានៅពេលដែលទាហានអ៊ុយក្រែន ត្រូវបាន    បណ្តុះបណ្តាល នៅប្រទេសអាល្លឺម៉ង់ ឬចក្រភពអង់គ្លេស ដែលមន្ត្រីបាននិយាយថា ពួកគេជាអ្នក        បណ្តុះបណ្តាលដល់ជនជាត់អាល្លឺម៉ង់ ហើយមិនមែនជនអាល្លឺម៉ង់ ឬ ជនជាតិអង់គ្លេសពន្យល់កិច្ចការនេះដល់ពួកគេនោះទេ»។  

លោកស្រី Kneissl បានបន្ថែមថា ខណៈពេលដែលកងទ័ពអ៊ុយក្រែន មានបទពិសោធប្រយុទ្ធ កងទ័ពរបស់អឺរ៉ុប មិនមាននោះទេ។

អតីតរដ្ឋមន្ត្រីការបរទេសរូបនេះ បាននិយាយថា៖«កងទ័ពទាំងនេះ ត្រូវបានកាត់បន្ថយ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ពួកគេត្រូវបានបណ្តុះបណ្តាលជាចម្បងសម្រាប់ប្រតិបត្តិការពិសេស សម្រាប់កងកម្លាំងពិសេស ការផ្លាស់ប្តូររបប ជាឧទាហរណ៍ ដូចករណី នៅប្រទេសលីប៊ីជាដើម។ ប៉ុន្តែកងទ័ពទាំងនេះ មិនមែនជាកងទ័ពដែលមានសមត្ថភាពធ្វើសង្រ្គាមពិតប្រាកដអស់រយៈពេលជាច្រើនឆ្នាំហើយ។ ដូច្នេះការផ្តល់ការធានាសន្តិសុខ គឺជាបញ្ហាធ្ងន់ធ្ងរ»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm