មេដឹកនាំកោះតៃវ៉ាន់និយាយនៅមុនព្យុហយាត្រាយោធារបស់ចិនថា ការលុកលុយនឹងបរាជ័យ

2025/09/02 11:00:15 pm        56

មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te កាលពីថ្ងៃអង្គារ (ទី២ ខែកញ្ញា) នេះ បាននិយាយថា ការលុកលុយនឹងបរាជ័យដោយចៀសមិនរួច ដោយដើម្បីគាំទ្រដល់សម្ដីរបស់លោក ដែលកើតមាននៅមួយថ្ងៃមុនព្រឹត្តិការណ៍ព្យុហយាត្រាយោធាដ៏ធំ នៅទីក្រុងប៉េកាំង លោកបានចង្អុលបង្ហាញនូវមេរៀនពីសង្គ្រាមលោកលើកទី២ និងជ័យជម្នះសំខាន់ៗដែលកោះតៃវ៉ាន់ទាមទារប្រឆាំងនឹងកងកម្លាំងចិន ក្នុងឆ្នាំ១៩៥៨។

កោះតៃវ៉ាន់ស្វ័យគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ បានលើកឡើងម្តងហើយម្តងទៀត អំពីការកើនឡើងនូវសកម្មភាពយោធារបស់ចិន ក្នុងនោះរួមទាំងសមយុទ្ធជុំវិញកោះនេះផងដែរ ខណៈដែលទីក្រុងប៉េកាំងបង្កើនសម្ពាធ ដើម្បីជំរុញដល់ការអះអាងសិទ្ធិដែនដីដែលរដ្ឋបាលនៅទីក្រុងតៃប៉ិបដិសេធ។

ប្រធានាធិបតីចិន លោក Xi Jinping រួមជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un នឹងត្រួតពិនិត្យក្បួនព្យុហយាត្រយោធាទ្រង់ទ្រាយធំ ក្នុងទីក្រុងប៉េកាំងនៅថ្ងៃពុធ ទី៣ ខែកញ្ញា ដើម្បីប្រារព្ធខួបលើកទី៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី២។

អំឡុងពេលនិយាយទៅកាន់មន្ត្រីនៅស្ថាប័នការពារដែនកោះ លោក Lai បានកត់សម្គាល់ថា ថ្ងៃទី២ ខែកញ្ញា គឺជាខួបលើកទី៦៧ នៃសមរភូមិជើងទឹកឆ្នាំ១៩៥៨ កោះតៃវ៉ាន់ប្រារព្ធជាជ័យជម្នះដែលជាផ្នែកមួយនៃការវាយប្រហារថ្ងៃទី២៣ ខែសីហារបស់ចិន លើកោះ Kinmen គ្រប់គ្រងដោយកោះតៃវ៉ាន់ ដែលត្រូវបានគេស្គាល់ជាអន្តរជាតិថា ជាវិបត្តិច្រកសមុទ្រតៃវ៉ាន់ទី២ (Second Taiwan Strait Crisis)។

លោកបានបន្ថែមថា ជ័យជម្នះរបស់កោះតៃវ៉ាន់ នាពេលនោះ បង្ហាញថា សន្តិភាពពិត កើតចេញពីការតាំងចិត្តរួបរួមប្រឆាំងនឹងការលុកលុយ។ លោក Lai បាននិយាយថា៖ «យើងទាំងអស់គ្នាដឹងថា បរិយាកាសសន្តិសុខនាពេលបច្ចុប្បន្ន គឺធ្ងន់ធ្ងរជាងពេលមុនៗ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចិនបានបន្តធ្វើសកម្មភាពយ៉ាងខ្លាំង ជាមួយយន្តហោះយោធា និងនាវា នៅជុំវិញច្រកសមុទ្រតៃវ៉ាន់»។ លោកបានបញ្ជាក់ថា៖ «រាប់ចាប់ពីជ័យជម្នះក្នុងសង្គ្រាមលោកលើកទី២ រហូតដល់សមិទ្ធិផលដ៏រុងរឿងនៃសមរភូមិកងទ័ពជើងទឹកថ្ងៃទី២ ខែកញ្ញា និងការបាញ់កាំភ្លើងធំតគ្នាថ្ងៃទី២៣ ខែសីហា មេរៀនដ៏មានតម្លៃបំផុតនៅតែមានដដែល នោះគឺថា ការរួបរួមធានាបាននូវជ័យជម្នះ ខណៈដែលការលុកលុយនឹងបរាជ័យដោយចៀសមិនរួច»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm