មនុស្ស ២០នាក់ បាត់ខ្លួន បន្ទាប់ពីមានការតវ៉ាបង្កឲ្យមានអ្នកស្លាប់ នៅឥណ្ឌូនេស៊ី

2025/09/02 11:02:39 pm        62

ក្រុមសិទ្ធិមនុស្ស នៅថ្ងៃអង្គារ (ទី២ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២០នាក់ បានបាត់ខ្លួន បន្ទាប់ពីការតវ៉ាដោយហិង្សា បានផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីជំទាស់នឹងការផ្ដល់អត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ដល់សមាជិកសភា ដែលក៏បានប្រែក្លាយផងដែរទៅជាការមានកំហឹង ចំពោះនគរបាល។

មនុស្ស ៦នាក់យ៉ាងតិច បានបាត់បង់ជីវិត ចាប់តាំងពីការតវ៉ា បានធ្វើឲ្យកក្រើកប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់តំបន់អាស៊ីអាគ្នេយ៍ កាលពីសប្តាហ៍មុន ដោយហេតុការណ៍កាន់តែអាក្រក់ឡើងៗ បន្ទាប់ពីការចែកចាយនូវរូបភាពវីដេអូដែលបង្ហាញពីអង្គភាពនគរបាលប៉ារ៉ាយោធា បានសម្លាប់អ្នកដឹកជញ្ជូនវ័យក្មេងម្នាក់។

គណៈកម្មការ សម្រាប់មនុស្សបាត់ខ្លួន និងជនរងគ្រោះនៃអំពើហិង្សា (KontraS) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «គិតត្រឹមថ្ងៃទី១ ខែកញ្ញា មានរបាយការណ៍ពីការបាត់ខ្លួនមនុស្សចំនួន។ បន្ទាប់ពីដំណើរការស្វែងរក និងផ្ទៀងផ្ទាត់ មនុស្សបាត់ខ្លួនចំនួន ២០នាក់ នៅតែរកមិនទាន់ឃើញ»។

ក្រុមសិទ្ធិមនុស្សនេះ បានបញ្ជាក់ថា មនុស្ស ២០នាក់ ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនក្នុងទីក្រុង Bandung និង Depok នៅលើកោះ Java និងបណ្ដាទីក្រុងរដ្ឋបាល ដូចជាហ្សាការកណ្ដាល ហ្សាការតាខាងកើត និងហ្សាការតាខាងជើង ដែលបង្កើតជារដ្ឋធានីយ៉ាងធំទូលាយ។

ទីភ្នាក់ងារព័ត៌មានរដ្ឋ Antara បានរាយការណ៍ថា កាលពីថ្ងៃទី១ ខែកញ្ញា អធិការនគរបាលក្រុង លោក Asep Edi Suheri បានប្រាប់អ្នកសារព័ត៌មានថា នគរបាលបានចាប់ខ្លួនមនុស្ស ១.២៤០នាក់ អំឡុងការតវ៉ា នៅទីក្រុងហ្សាការតា ចាប់តាំងពីថ្ងៃទី២៥ ខែសីហាមក។

ភាពចលាចលនេះបានកើតឡើងនៅក្នុងទីក្រុងនានាទូទាំងប្រទេស ដោយបង្ខំឲ្យប្រធានាធិបតី លោក Prabowo Subianto កែប្រែការសម្រេច ដោយលុបចោលការផ្ដល់អត្ថប្រយោជន៍ដល់សមាជិកសភា។ នេះគឺជាការតវ៉ាដ៏អាក្រក់បំផុត ចាប់តាំងពីអតីតឧត្តមសេនីយ៍ឡើងកាន់អំណាចក្នុងឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm