មេដឹកនាំស្លូវ៉ាគី នឹងជួបជាមួយលោក Xi លោក Putin និងលោក Zelenskyy នៅសប្តាហ៍នេះ

2025/09/02 11:05:31 pm        71

នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico កាលពីថ្ងៃចន្ទ (ទី១ ខែកញ្ញា) បានប្រាប់ឲ្យដឹងថា រូបលោកនឹងជួបពិភាក្សាទ្វេភាគី ជាមួយប្រធានាធិបតីចិន លោក Xi Jinping និងមេដឹកនាំរុស្ស៊ី លោក Vladimir Putin ក្នុងពិធីប្រារព្ធខួបបញ្ចប់សង្គ្រាមលោកលើកទី២ របស់ប្រទេសចិន នៅទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះ។

លោក Fico បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់មក រូបលោកនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅភាគខាងកើតប្រទេសស្លូវ៉ាគី នាថ្ងៃសុក្រចុងសប្ដាហ៍។

លោក Fico ដែលដឹកនាំប្រទេសជាសមាជិកអង្គការណាតូ (NATO) និងសហភាពអឺរ៉ុប (EU) ប៉ុន្តែបានប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើរុស្ស៊ីនោះ មាននូវទំនាក់ទំនងដ៏តានតឹងជាមួយលោក Zelenskyy និងបានបែកបាក់ជាមួយសម្ព័ន្ធមិត្តអឺរ៉ុប។ រូបលោកបានធ្វើដំណើរទៅជួបជាមួយលោក Putin នៅទីក្រុងមូស្គូ កាលពីខែធ្នូឆ្នាំមុន។

ជាមួយគ្នានេះ លោក Fico ក៏នឹងក្លាយជាមេដឹកនាំប្រទេសសហភាពអឺរ៉ុបតែមួយគត់ ដែលទៅចូលរួមក្នុងការប្រារព្ធពិធី នៅទីក្រុងប៉េកាំង ជាកន្លែងដែលលោក Xi នឹងឈររួមជាមួយលោក Putin និងមេដឹកនាំនៃប្រទេសកូរ៉េខាងជើង អ៊ីរ៉ង់ និងមីយ៉ាន់ម៉ា ដើម្បីបង្ហាញពីសាមគ្គីភាពប្រឆាំងនឹងលោកខាងលិចផងដែរ។

លោក Fico បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈអ៊ីម៉ែលថា៖ «ខ្ញុំគោរពរាល់ជនរងគ្រោះទាំងអស់ ដែលប្រយុទ្ធប្រឆាំងនឹងពួកហ្វាស៊ីសនិយម ដូច្នេះហើយ កាលពីអតីតកាល ខ្ញុំបានឈរដោយការគោរព នៅពីមុខវិមានអនុស្សាវរីយ៍ ក្នុងទីក្រុងមូស្គូ ន័រម៉ង់ឌី (Normandy) ឬវ៉ាស៊ីនតោន។ ដោយផ្ទាល់ខ្លួន ខ្ញុំមានការសោកស្ដាយ ហើយខ្ញុំសារភាពថា ខ្ញុំមិនយល់ពីមូលហេតុ ដែលថា ក្នុងចំណោមប្រទេសសហភាពអឺរ៉ុប មានតែស្លូវ៉ាគីមួយប៉ុណ្ណោះ ដែលនឹងមានវត្តមាននៅក្នុងទីក្រុងប៉េកាំង»។

លោកបានសង្កត់ធ្ងន់ថា វាគឺជារឿងចាំបាច់ណាស់ ក្នុងការប្រើឱកាសនេះ ដើម្បីជួបបណ្ដាមេដឹកនាំពិភពលោក ហើយថា លោកបានប្រាប់តំណាងសហភាពអឺរ៉ុប អំពីដំណើរទស្សនកិច្ចរបស់លោក។ យ៉ាងណាក្ដី លោកមិនបានបញ្ជាក់បន្ថែមនោះឡើយ អំពីរបៀបវារៈនៃកិច្ចប្រជុំរបស់លោក នៅទីក្រុងប៉េកាំង និងកិច្ចប្រជុំជាមួយនឹងលោក Zelenskyy៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm