កងទ័ព និងគ្រួសារទ័ពចំណុះ ខ.ភ.ម បន្តទៅទទួលដូសជំរុញ

2022/01/24 08:11:09 pm        634

ភ្នំពេញ៖ ក្នុងរយៈពេលនៃដំណើរការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៤) ជូនក្រុមជួរមុខ មានយោធិន អតីតយុទ្ធជន និងគ្រួសារកងទ័ព បាននាំគ្នាបន្តទៅចាក់វ៉ាក់សាំង នៅតាមទីតាំងនានា ក្នុងរាជធានីភ្នំពេញ។

បន្ទាប់ពីរាជរដ្ឋាភិបាល បានដំណើរការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៤) ជូនក្រុមអាទិភាព មានមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និងអ្នកសារព័ត៌មានជាដើមនោះ នៅថ្ងៃទី២៤ ខែមករានេះ សម្រាប់ដំណើរការចាក់ជូនកងទ័ព និងគ្រួសារ ដែលមកពីអង្គភាព​ចំនួន​១៤ ចំណុះអគ្គបញ្ជា ការដ្ឋានកងយោធពលខេមរភូមិន្ទ ​ឧត្តមសេនីយ៍ទោ ​ម៉ែន រ័ត្ន នាយករងទីចាត់​ការបុគ្គលិក ​នៃកងយោធ ពលខេមរភូមិន្ទ ប្រាប់BTVឲ្យដឹងថា ក្រោយទទួលបានការណែនាំពី​សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក្នុងការរៀបចំចាក់វ៉ាក់សាំងជូនកងទ័ព និង​គ្រួសារកងទ័ព​នេះ ដោយបានកិច្ចសហការរវាង ទីចាត់ការបុគ្គលិកជាមួយទីចាត់ការសុខាភិបាល បាន​បើកដំណើរការរយៈពេលជិតមួយសប្តាហ៍​កន្លងមកនេះ ក្នុងចំណោមកងទ័ព និង​គ្រួសារ​កងទ័ព​ចំនួនជាង ៩ពាន់នាក់មកពីអង្គភាពចំនួនមាន កងទ័ពនិងគ្រួ សារកងទ័ពចំនួនជាង ៤ពាន់នាក់​បាន​មកទទួលវ៉ាក់សាំងដូសជំរុញ។

ឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា តាមរយៈផែនការ នៃការគ្រោងចាក់ជូនអង្គភាពចំនួន១៤ ចំណុះ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ​នឹងបញ្ចប់នៅថ្ងៃទី២៩ ខែមករានេះ។

កងទ័ព និងគ្រួសារកងទ័ព ​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគិតគូរ​របស់​សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​ដើម្បីការពារសុខភាពរបស់ក្រុមជួរមុខ និងទប់ស្កាត់ការរីករាល​ដាល​ជំងឺកូវីដ-១៩បំប្លែងថ្មីអូមីក្រុង។

គិតមកទល់ពេលនេះ ក្រៅពីការចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ​ក្រុមគ្រូពេទ្យ យោធាក្រសួងការពារជាតិ​ បានដំណើរការចាក់វ៉ាក់សាំងជូន​យោធិន​អតីតយុទ្ធជន និងគ្រួសារ​កងទ័ព ក៏ដូចជាប្រជាពលរដ្ឋសរុបចំនួនជាង ២លាន៧សែន៥ម៉ឺននាក់ ​ដែលចាក់ក្នុងរាជធានី-ខេត្តចំនួន៨ ខណៈ ក្នុងដំណើរការចាក់ដូសជំរុញ ឬដូសទី៤នេះមានកងទ័ព ​និងគ្រួសារកងទ័ព ដែល​នឹងត្រូវចាក់ចំនួនជាង ៣១ម៉ឺននាក់៕អត្ថបទ៖ សេក ឧត្តម


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm