ប្រទេសលីបង់ និងស៊ីរីកាលពីថ្ងៃចន្ទ បានព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការចម្រុះ ដើម្បីដោះស្រាយបញ្ហាសន្តិសុខតាមព្រំដែន និងអ្នកបាត់ខ្លួន ក្នុងអំឡុងពេលកិច្ចប្រជុំរវាងភាគីទាំងពីរ នៅទីក្រុងបេរូត។
គណៈប្រតិភូស៊ីរីដឹកនាំដោយលោក Mohammed Taha Al-Ahmad នាយកកិច្ចការអារ៉ាប់ នៅអាជ្ញាធរកិច្ចការបរទេសរបស់ប្រទេសស៊ីរី បានជួបជាមួយឧបនាយករដ្ឋមន្ត្រីលីបង់លោក Tarek Mitri ។
យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសលីបង់ កិច្ចប្រជុំបានផ្តោតលើមធ្យោបាយដោះស្រាយបញ្ហារួម និងពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក។

ប្រធានបទសំខាន់ៗ ដែលត្រូវបានពិភាក្សារួមមានករណីអ្នកជាប់ឃុំជនជាតិស៊ីរី និងអ្នកបាត់ខ្លួន នៅក្នុងប្រទេសលីបង់ ក៏ដូចជាអ្នកបាត់ខ្លួនលីបង់ នៅក្នុងប្រទេសស៊ីរី។ នេះបើយោងតាមរបាយការណ៍។
ពួកគេក៏បានយល់ព្រមសហការលើការគ្រប់គ្រងព្រំដែន និងទប់ស្កាត់ការរត់ពន្ធ ខណៈពេលដែលពិភាក្សាអំពីការសម្របសម្រួលដល់ការវិលត្រឡប់របស់ជនភៀសខ្លួនស៊ីរី ទៅកាន់ស្រុកកំណើតរបស់ពួកគេ៕
