រុស្ស៊ី និងចិន ចុះកិច្ចព្រមព្រៀងដ៏សំខាន់ ដើម្បីសាងសង់បំពង់បង្ហូរឧស្ម័នថ្មី

2025/09/03 12:42:48 am        88

ក្រុមហ៊ុន Gazprom PJSC របស់ប្រទេសរុស្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានចំណងផ្លូវច្បាប់ ដើម្បីសាងសង់បំពង់បង្ហូរឧស្ម័ន Power of Siberia 2 ទៅកាន់ប្រទេសចិន កាត់តាមម៉ុងហ្គោលី ហើយបានយល់ព្រមពង្រីកការចែកចាយតាមរយៈផ្លូវ ២ផ្សេងទៀត។

ដោយដកស្រង់សម្តីរបស់នាយកប្រតិបត្តិ លោក Alexey Miller ដែលបាននិយាយនៅទីក្រុងប៉េកាំង សារព័ត៌មានរុស្ស៊ីបានរាយការណ៍ថា ក្រុមហ៊ុនផលិតឧស្ម័ននេះ កំណត់ថា នឹងបញ្ជូនឲ្យបាន ៥០ពាន់លានម៉ែត្រគូប ក្នុងមួយឆ្នាំ តាមរយៈបំពង់បង្ហូរ Power of Siberia 2 សម្រាប់រយៈពេល ៣០ឆ្នាំ។ យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងបន្ថែមថា តម្លៃប្រេងឥន្ធនៈនេះ នឹងទាបជាងតម្លៃដែលក្រុមហ៊ុន Gazprom គិតលើអតិថិជននៅអឺរ៉ុបនាពេលបច្ចុប្បន្ន។

តាមរយៈការឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីសាងសង់បំពង់បង្ហូរប្រេងថ្មី ក្រុមហ៊ុន Gazprom មានគោលបំណងពង្រីកតួនាទីរបស់ខ្លួនជាអ្នកផ្គត់ផ្គង់ឧស្ម័នតាមបំពង់ដ៏សំខាន់ដល់ប្រជាជាតិអាស៊ី និងកាត់បន្ថយការចែកចាយផ្នែកខ្លះ នៅអឺរ៉ុប បន្ទាប់ពីមានការលុកលុយនៅអ៊ុយក្រែន។

ជាមួយគ្នានេះ សេចក្ដីរាយការណ៍នេះ បានបន្ថែមថា ក្រុមហ៊ុនផលិតមួយនេះ ក៏បានយល់ព្រមបង្កើនលំហូរទៅកាន់ប្រទេសចិន តាមរយៈបណ្ដាញ Power of Siberia ដែលមានស្រាប់ឲ្យបានចំនួន ៦ពាន់លានម៉ែត្រគូបបន្ថែមទៀត ក្នុងមួយឆ្នាំ។ សមត្ថភាពបញ្ជូនប្រចាំឆ្នាំបច្ចុប្បន្នរបស់បំពង់ទាំងនោះ គឺ ៣៨ពាន់លានម៉ែត្រគូប។

របាយការណ៍នោះបានបញ្ជាក់ថា លំហូរតាមរយៈបណ្តាញភ្ជាប់ចុងបូព៌ានាពេលអនាគតទៅកាន់ប្រទេសចិន ដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៧ ក៏នឹងលើសផងដែរពីការគ្រោងទុកដំបូងចំនួន ១០ពាន់លានម៉ែត្រគូប ក្នុងមួយឆ្នាំ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        113
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        107
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm