គណបក្សស្តាំនិយមជ្រុលរបស់បារាំង ប្រាប់ថា ត្រៀមសម្រាប់លទ្ធភាពនៃការបោះឆ្នោតមុនអាណត្តិ

2025/09/03 12:48:38 am        80

ក្រុមស្តាំនិយមជ្រុលរបស់ប្រទេសបារាំង គឺគណបក្ស National Rally (NR) កាលពីថ្ងៃចន្ទ (ទី១ ខែកញ្ញា) បានប្រាប់ឲ្យដឹងថា ខ្លួនកំពុងរៀបចំត្រៀម សម្រាប់លទ្ធភាពនៃការមានការបោះឆ្នោតមុនអាណត្តិ ដោយបន្ថែមថា កិច្ចប្រឹងប្រែងរបស់នាយករដ្ឋមន្ត្រី លោក Francois Bayrou នៅសប្តាហ៍នេះ ដើម្បីព្យាយាមការពារការដួលរលំនៃរដ្ឋាភិបាលរបស់លោក នឹងបរាជ័យ។

បណ្ដាគណបក្សប្រឆាំង បានបញ្ជាក់ថា ពួកគេនឹងទម្លាក់រដ្ឋាភិបាលសំឡេងភាគតិច នៅក្នុងការបោះឆ្នោតផ្ដល់ទំនុកចិត្តថ្ងៃទី៨ ខែកញ្ញា ជាអ្វីដែលលោក Bayrou បានប្រកាសដោយមិននឹកស្មានដល់កាលពីសប្តាហ៍មុន ខណៈដែលរូបលោកព្យាយាមជំរុញដល់ផែនការដែលមិនសូវមានការគាំទ្រ ដើម្បីកាត់បន្ថយថវិកា នៅឆ្នាំ២០២៦។ លោក Bayrou បានចាប់ផ្តើមកិច្ចចរចាជាបន្តបន្ទាប់កាលពីថ្ងៃចន្ទ ជាមួយបណ្ដាគណបក្សប្រឆាំង ដើម្បីព្យាយាមទប់ស្កាត់ការផ្ដួលរំលំនេះ។

ប្រសិនបើលោក Bayrou មិនទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតនាសប្តាហ៍ក្រោយនោះទេ លោកប្រធានាធិបតី Emmanuel Macron អាចតែងតាំងនាយករដ្ឋមន្ត្រីថ្មីភ្លាមៗ ស្នើឲ្យលោក Bayrou បន្តតួនាទីបណ្ដោះអាសន្នមួយរយៈ ឬក៏សម្រេចប្រកាសការបោះឆ្នោតសភាមុនអាណត្តិ។ កាលពីខែមុន មុនពេលលោក Bayrou ប្រកាសពីដំណើរការបោះឆ្នោតផ្ដល់ទំនុកចិត្តរបស់លោក លោក Macron បានច្រានចោលការបោះឆ្នោតមុនកាលកំណត់។

តែយ៉ាងណាក្ដី ប្រមុខគណបក្ស RN លោក Jordan Bardella បាននិយាយកាលពីថ្ងៃចន្ទថា «យើងអាច និងត្រូវតែត្រៀមខ្លួន សម្រាប់គ្រប់យ៉ាង ក្នុងនោះរួមមានទាំងការវិលត្រលប់មកវិញនូវហិបឆ្នោត ដោយសារការរំលាយរដ្ឋសភាផងដែរ»។ លោក Bardella បាននិយាយនៅមុនមានកិច្ចប្រជុំមួយ ដែលធ្វើឡើងក្នុងគោលបំណងរៀបចំគណបក្ស RN សម្រាប់ការបោះឆ្នោតសភា ហើយបានបញ្ជាក់ថា គណបក្សបានដំណើរការជ្រើសរើសបេក្ខជនរួចហើយប្រមាណជា ៨៥ភាគរយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        122
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        115
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm