គណបក្សភឿថៃ (Pheu Thai) ដែលកំពុងកាន់អំណាចរបស់ប្រទេសថៃ នៅថ្ងៃអង្គារ (ទី២ ខែកញ្ញា) នេះ បានឆ្ពោះទៅរកការរំលាយរដ្ឋសភា ដែលអាចឈានទៅរកការបោះឆ្នោតសកល ខណៈដែលគណបក្សប្រឆាំងដ៏សំខាន់របស់ប្រទេសនេះ បាននិយាយថា ខ្លួនមិនទាន់សម្រេចចិត្តថា តើត្រូវគាំទ្រក្រុមចម្រុះណាមួយដែលប៉ុនប៉ងបង្កើតរដ្ឋាភិបាលបន្ទាប់នោះឡើយ៕