នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico បានប្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ក្នុងកិច្ចប្រជុំ នៅទីក្រុងប៉េកាំងថា លោកមិនយល់ពីការសម្រេចចិត្តរបស់សហភាពអឺរ៉ុបមួយចំនួន និងគាំទ្រដល់ការធ្វើក្រតីភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញថា៖«ខ្ញុំមិនយល់ពីការសម្រេចចិត្តជាច្រើនរបស់សហភាពអឺរ៉ុប។ នោះហើយជាមូលហេតុដែលខ្ញុំចង់និយាយដោយត្រង់ៗនៅក្នុងកិច្ចប្រជុំនេះថា យើងចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការធ្វើឲ្យទំនាក់ទំនងមានភាពប្រក្រតីរវាងស្លូវ៉ាគី និងរុស្ស៊ី»។
