ទីក្រុងពាណិជ្ជកម្មស្ថិតនៅក្នុងតំបន់ឧស្សាហកម្មធំៗ នឹងលេចរូបរាងឡើងនៅខេត្តកំពង់ស្ពឺ

2022/01/24 08:32:18 pm        59

កំពង់ស្ពឺ៖ ក្រុងថ្មីបានកំពុងលេចរូបរាងឡើង ហ៊ុមព័ទ្ធទៅដោយឧស្សាហកម្មធំៗ ជាប្រភេទតំបន់ត្រីកោណសេដ្ឋកិច្ចពិសេស ដោយមានប្រជាជនរស់នៅច្រើនកុះករ មានមន្ទីពេទ្យ សាលារៀន វត្តអារាម ព្រមទាំងស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍របស់រដ្ឋ ដែលនឹងត្រូវកាត់ចូលក្រុង ក្នុងពេលឆាប់ៗ ខាងមុខនេះ។

លោក ថុន បូរ៉ា អគ្គនាយកក្រុមហ៊ុន ខេ.អេច.លែន(KH Land) លើកឡើងនៅក្នុងពិធី​សម្ពោធ​បុកគ្រឹះ​សាងសង់ និងបើកលក់ ជាផ្លូវការតូបផ្សារភ្នំតូចរបស់ក្រុមហ៊ុន ខេ.អេច.លែន នៅថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២២។

ក្រុងថ្មីដែលកំពុងលេចរូបរាងឡើងនេះ ហ៊ុមព័ទ្ធទៅដោយឧស្សាហកម្មធំៗ ជាប់តំបន់ត្រីកោណ​សេដ្ឋកិច្ចពិសេសដែលមានមុំសេដ្ឋកិច្ចសំខាន់មួយចំនួនដូចជា គម្រោងនេះ នៅស្របផ្លូវជាតិលេខ៤ នៅជិតផ្លូវជាតិលេខ៥១ ​និងស្ថិតជិតផ្លូវល្បឿនលឿន​ ៦០ម៉ែត្រ ​និងគម្រោង ​ផ្លូវរដ្ឋផ្សេងទៀត ទំហំ ២០ម៉ែត្រ, ៣០ម៉ែត្រ និង៤៥ម៉ែត្រជាដើម។

លោកបន្តថា ក្រុមហ៊ុន ខេអេចលែន បានបន្តអភិវឌ្ឍន៍គម្រោងទី៧នេះ ដែលមានឈ្មោះថា ទីក្រុងពាណិជ្ជកម្មភ្នំតូច ស្ថិតនៅ ឃុំភ្នំតូច ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ​ លើផ្ទៃដី ១០០ហិកតា ដែល​ជាប្រភេទគម្រោង​ អភិវឌ្ឍន៍រួមមាន ​ដីឡូតិ៍ ផ្ទះអាជីវកម្ម វីឡាទោល វីឡាភ្លោះ និងវីឡាកូនកាត់។

គម្រោង ក៏មានការរៀបចំតំបន់ពាណិជ្ជកម្ម ទាំង១០ និងមានផ្សារភ្នំតូចនៅក្នុង​គម្រោង​ផ្ទាល់តែម្តង ក្នុងនោះក្រុមហ៊ុន​ ខេអេចលែន ​មានចក្ខុវិស័យច្បាស់លាស់​ គឺអភិវឌ្ឍន៍តំបន់ នោះឱ្យក្លាយ​ជា​ក្រុងថ្មីមួយ ដែលមានប្រជាជនរស់នៅកាន់តែច្រើនកុះករបន្ថែមទៀត, ប្រជាជនមាន​កន្លែងរស់​នៅ​បានស្អាតសមរម្យមានផាសុខភាព ប្រកបដោយសុភមង្គល និងសេចក្តីថ្លៃថ្នូរ។

លោក ថុន បូរ៉ា បានបញ្ជាក់ថា រាជរដ្ឋាបាល បានទប់ស្កាត់ ប្រយុទ្ធប្រឆាំងការរីករាលដាលជម្ងឺកូវីដ ១៩ ​បានល្អប្រសើរ ​និងបានជម្រុញបើកប្រទេសឡើងវិញ ស្ថានភាពសេដ្ឋកិច្ចក្នុងស្រុកបាន​ងើប​ឡើង​វិញជាបណ្តើរៗ ​ដែលនឹងជំរុញឱ្យក្រុមហ៊ុនមានទំនុកចិត្តលើការវិនិយោគ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm