ប្រធានាធិបតីអ៊ីស្រាអែលនឹងចូលជួបសម្តេច ប៉ាប ឡេអូ នៅបុរីវ៉ាទីកង់ នាថ្ងៃទី៤ ខែកញ្ញា

2025/09/03 03:32:29 am        80


ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog នឹងធ្វើដំណើរទៅកាន់បុរីវ៉ាទីកង់ នាថ្ងៃទី៤ ខែកញ្ញា ដើម្បីចូលជួបសម្ដែងការគួរសម និងជជែកជាមួយសម្តេច ប៉ាប ឡេអូ (Pope Leo) ដែលថ្មីៗនេះ បានបង្កើនការអំពាវនាវរបស់ព្រះអង្គឲ្យបញ្ចប់សង្រ្គាម នៅតំបន់ហ្កាហ្សា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃអង្គារ (ទី២ ខែកញ្ញា) នេះ ការិយាល័យរបស់លោក Herzog បានឲ្យដឹងថា ដំណើរទស្សនកិច្ចរយៈពេល ១ថ្ងៃនេះ គឺធ្វើឡើងតាមការអញ្ជើញរបស់សម្តេច ប៉ាប។ សេចក្ដីថ្លែងការណ៍ បានបន្ថែមថា លោកប្រធានាធិបតីក៏នឹងជួបជាមួយរដ្ឋលេខាធិការ Pietro Parolin ដែលជាប្រមុខអ្នកការទូតរបស់បុរីវ៉ាទីកង់ ហើយទស្សនាបណ្ណសារ និងបណ្ណាល័យរបស់បុរីវ៉ាទីកង់ផងដែរ។

ការិយាល័យប្រធានាធិបតីបានឲ្យដឹងថា៖ «ចំណុចសំខាន់នៃកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំទាំង២ នឹងជាកិច្ចប្រឹងប្រែង ដើម្បីធានាឲ្យមានការដោះលែងចំណាប់ថ្នូរ ការប្រយុទ្ធប្រឆាំងនឹងសកម្មភាពប្រឆាំងជនជាតិជ្វីហ្វសកល និងការការពារសហគមន៍គ្រិស្តសាសនា នៅតំបន់មជ្ឈិមបូព៌ា រួមជាមួយនឹងការពិភាក្សាលើបញ្ហានយោបាយផ្សេងទៀត»។

គួរបញ្ជាក់ថា សម្ដេចសង្ឃកាតូលិក Leo ដែលជាសម្តេច ប៉ាប ជនជាតិអាមេរិកទី១ កាលពីសប្តាហ៍មុន បានចេញនូវ «ការអំពាវនាវដ៏ខ្លាំងក្លា» ឲ្យបញ្ចប់ជម្លោះជិត ២ឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយអំពាវនាវឲ្យមានបទឈប់បាញ់អចិន្ត្រៃយ៍ ការដោះលែងចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា និងការផ្តល់ជំនួយមនុស្សធម៌៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        86
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        122
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm