[UPDATE] គណបក្សភូមិចៃថៃ ទទួលបានការគាំទ្រក្នុងការបង្កើតរដ្ឋាភិបាលថ្មី ដើម្បីបញ្ចៀសវិបត្តិនយោបាយ

2025/09/03 05:26:38 pm        336

គណបក្សដ៏ធំបំផុតនៅក្នុងសភាប្រទេសថៃ បានប្រកាសនៅថ្ងៃពុធ (៣ កញ្ញា) នេះថា ខ្លួននឹងគាំទ្រគណបក្ស ភូមិចៃថៃ (Bhumjaithai) ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ដោយជំរុញក្ដីរំពឹងដើម្បីបញ្ចប់ភាពជាប់គាំងនយោបាយជាច្រើនថ្ងៃ បន្ទាប់ពីការបណ្តេញនាយករដ្ឋមន្ត្រីចេញពីតំណែង។

ការសម្រេចចិត្តរបស់បក្សប្រជាជនថៃ ដែលជាបក្សប្រឆាំងដ៏សំខាន់ ក្នុងការគាំទ្របក្សភូមិចៃថៃ ជំនួសឱ្យបក្សភឿថៃ (Pheu Thai) ដែលកំពុងកាន់អំណាច អាចជាការផ្លាស់ប្តូរស្ថានការណ៍ដ៏ធំ ព្រោះបក្សប្រជាជនថៃមួយនេះ គ្រប់គ្រងជិតមួយភាគបីនៃអាសនៈសភាជាន់ទាប។

លោក ណាតាផុង រឿងប៉ាន់យ៉ាវុធ (Natthaphong Ruengpanyawut) មេដឹកនាំបក្សប្រជាជនថៃ បាននិយាយថា បក្សនេះបានសម្រេចគាំទ្រមេដឹកនាំភូមិចៃថៃ គឺលោក អានុទិន ឆានវីរគុល (Anutin Charnvirakul) ឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មី ដើម្បីទប់ស្កាត់មិនឱ្យមានរដ្ឋាភិបាលចម្រុះដែលមិនស័ក្ដិសមនឹងការគ្រប់គ្រងម្តងទៀត។

លោក ណាតាផុង បាននិយាយថា «មានហានិភ័យដែលថានឹងមានការវិលត្រឡប់នៃក្រុមចម្រុះចាស់មួយ ដែលបានបរាជ័យក្នុងការគ្រប់គ្រងប្រទេសក្នុងពេល ២ឆ្នាំចុងក្រោយនេះ និងហានិភ័យនៃការវិលត្រឡប់មកវិញនៃអ្នកធ្វើរដ្ឋប្រហារឡើងជានាយករដ្ឋមន្ត្រី» ដោយសំដៅលើលោក ប្រាយុទ្ធ ចាន់អូចា ជាឧត្តមសេនីយម្នាក់ដែលបានកាន់កាប់អំណាចក្នុងឆ្នាំ២០១៤ ហើយនៅតែមានសិទ្ធិក្លាយជានាយករដ្ឋមន្ត្រី បើទោះបីជាចូលនិវត្តន៍ហើយក៏ដោយ។

បក្សភឿថៃ ដែលកាលពីសប្តាហ៍មុនបានបាត់បង់នាយករដ្ឋមន្ត្រីរបស់ខ្លួនគឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ក្រោមសេចក្តីសម្រេចរបស់តុលាការ បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនត្រៀមតតាំងជាមួយបក្សភូមិចៃថៃដែលជាគូប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ប៉ុន្តែនៅថ្ងៃពុធនេះ បានចាត់វិធានការរំលាយសភាដើម្បីបើកផ្លូវឱ្យមានការបោះឆ្នោតថ្មី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm