ថៃ ប្រឈមបញ្ហាសេដ្ឋកិច្ច ស្របពេលមានភាពមិនច្បាស់លាស់ និងការបែកបាក់ខាងនយោបាយ

2025/09/03 06:22:44 pm        334

ប្រទេសថៃប្រឈមបញ្ហាសេដ្ឋកិច្ចស្របពេលមានភាពមិនច្បាស់លាស់ខាងនយោបាយ ហើយក្រុមអ្នកជំនាញព្យាករពីការកាត់អត្រាការប្រាក់ ០,៥% ពីធនាគារថៃក្នុងខែតុលា។  

សារព័ត៌មាន Bloomberg កាលពីថ្ងៃអង្គារបានរាយការណ៍ថាភាពចលាចលនយោបាយក្នុងប្រទេសថៃអាចនាំឱ្យមានការធ្លាក់ចុះបណ្តោះអាសន្នសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ ។ បន្ទាប់ពីសេចក្ដីសម្រេចរបស់តុលាការធម្មនុញ្ញដកលោកស្រី Paetongtarn Shinawatra ចេញពីតំណែងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី ៣០ ខែសីហា ពីបទបំពានក្រមសីលធម៌ធ្ងន់ធ្ងរ មានការប្រកួតប្រជែងកាន់តែខ្លាំងរវាងគណបក្សភឿថៃ និង ភូមិចៃថៃ (Bhumjaithai) ដើម្បីតែងតាំងនាយករដ្ឋមន្ត្រីថ្មី ទោះពេលនេះគណបក្សភូមិចៃថៃ ទទួលបានការគាំទ្រក្នុងការបង្កើតរដ្ឋាភិបាលថ្មីពីបក្សប្រឆាំង គឺគណបក្សប្រជាជនថៃក៏ដោយ។

នយោបាយរបស់ប្រទេសថៃ កំពុងតែស្ថិតក្នុងភាពមិនច្បាស់លាស់នៅថ្ងៃពុធ សប្ដាហ៍នេះ ដោយគណបក្សកាន់អំណាច ភឿថៃ បានប្រកាសថា ខ្លួនបានដាក់រាជក្រឹត្យទៅកាន់ព្រះមហាក្សត្រដើម្បីរំលាយសភា រួចរាល់ហើយ និងដើម្បីឱ្យមានការបោះឆ្នោតថ្មីមួយក្នុងពេល៣ខែខាងមុខ។ ។

លោកស្រី Lavanya Venkateswaran សេដ្ឋវិទូនៅធនាគារ OCBC ក្នុងប្រទេសសិង្ហបុរី បាននិយាយថា ប្រសិនបើអស្ថិរភាពនយោបាយនាំទៅដល់ការរំលាយសភា ដំណើរការនេះអាចអូសបន្លាយ និងដាក់សម្ពាធបន្ថែមទៀតលើសន្ទុះកំណើនសេដ្ឋកិច្ចដ៏ទន់ខ្សោយរបស់ថៃ។    

លោកស្រីបានកត់សម្គាល់ថា សេដ្ឋកិច្ចរបស់ប្រទេសថៃកំពុងស្ថិតក្រោមសម្ពាធពីគោលនយោបាយពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងការប៉ះទង្គិចព្រំដែនជាមួយប្រទេសជិតខាង។ រដ្ឋាភិបាលបានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២៥នេះ នឹងជាមធ្យមត្រឹមតែ ២% ប៉ុណ្ណោះ ដែលទាបជាងប្រទេសជិតខាងដូចជា ឥណ្ឌូនេស៊ី និងហ្វីលីពីនជាដើម៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm