មេដឹកនាំគណបក្សភូមិចៃថៃ របស់ប្រទេសថៃ លោក Anutin Charnvirakul បាននិយាយអះអាងនៅថ្ងៃពុធ (ថ្ងៃទី៣ ខែកញ្ញា) នេះថា រូបលោកមានការគាំទ្រពីសមាជិកសភាចំនួន ១៤៦រូប មកពីក្រុម និងគណបក្សចំនួន៧ នៅក្នុងកិច្ចប្រឹងប្រែងដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ៕