ប៉ូឡូញ ប្រុងប្រៀបយន្តហោះចម្បាំង ក្រោយរុស្ស៊ី បើកការវាយប្រហារច្រកអាកាសលើភាគខាងលិចអ៊ុយក្រែន

2025/09/03 07:34:37 pm        260

បញ្ជាការប្រតិបត្តិរបស់កងកម្លាំងប្រដាប់អាវុធប៉ូឡូញ បាននិយាយថា យន្តហោះចម្បាំងប៉ូឡូញ និងសម្ព័ន្ធមិត្ត ត្រូវដាក់ឱ្យសកម្មនៅថ្ងៃពុធ (៣ កញ្ញា) នេះ ប្រុងប្រៀបដើម្បីធានាសុវត្ថិភាពដែនអាកាសប៉ូឡូញ បន្ទាប់ពីរុស្ស៊ី បានបើកការវាយប្រហារតាមផ្លូវអាកាសសំដៅទៅលើភាគខាងលិចអ៊ុយក្រែន នៅជិតព្រំដែនជាមួយប៉ូឡូញ។

បញ្ជាការប្រតិបត្តិប៉ូឡូញនោះ បាននិយាយលើបណ្ដាញសង្គម X ថា "សហព័ន្ធរុស្ស៊ី ជាថ្មីម្តងទៀត កំពុងវាយប្រហារលើគោលដៅក្នុងទឹកដីអ៊ុយក្រែន"។ ការបង្ហោះនេះបន្តថា៖ "ដើម្បីធានាសុវត្ថិភាពផ្លូវអាកាស... យន្តហោះប៉ូឡូញ និងសម្ព័ន្ធមិត្តកំពុងប្រតិបត្តិការយ៉ាងសកម្មក្នុងដែនអាកាសប៉ូឡូញ ខណៈប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធឈ្លបយកការណ៍ជើងគោក ស្ថិតក្នុងស្ថានភាពត្រៀមខ្លួនខ្ពស់បំផុត"។

ទន្ទឹមនឹងនេះ នៅម៉ោងសកល ០១:៤០នាទី យប់ឈានចូលថ្ងៃពុធនេះ ផ្នែកទាំងអស់របស់អ៊ុយក្រែន ស្ថិតក្រោមការជូនដំណឹងអាសន្នពីការវាយឆ្មក់តាមអាកាស បន្ទាប់ពីការព្រមានរបស់កងទ័ពអ៊ុយក្រែន ថារុស្ស៊ីត្រៀមបើកការវាយប្រហារដោយមីស៊ីល និងដ្រូន។ រដ្ឋបាលយោធារបស់ទីក្រុងគីវ បាននិយាយនៅថ្ងៃពុធដដែលនេះថា អង្គភាពការពារដែនអាកាសអ៊ុយក្រែន បានទប់ទល់ការវាយប្រហារផ្លូវអាកាសពីរុស្ស៊ី លើទីក្រុងគីវ។

មីស៊ីលរបស់រុស្ស៊ី និងអ៊ុយក្រែន ពេលខ្លះបានឆ្លងចូលដែនអាកាសប៉ូឡូញ និងសមាជិកណាតូផ្សេងទៀត។ កាលឆ្នាំ២០២២ មនុស្សពីរនាក់ត្រូវបានសម្លាប់នៅភាគខាងកើតប៉ូឡូញ នៅក្នុងអ្វីដែលការិយាល័យរដ្ឋអាជ្ញាប៉ូឡូញនិយាយថា ដោយសារមីស៊ីលការពារដែនអាកាសអ៊ុយក្រែន S-300 ដែលបាញ់ធ្លាក់ចេញពីផ្លូវហោះហើរ ក្នុងអំឡុងការវាយប្រហាររបស់រុស្ស៊ី៕

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm