រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំ​មន្ត្រី ក្រោមឱវាទ យុវជន និងប្រជាពលរដ្ឋ ដាំដើម​ឈើ​ចម្រុះ​ ២៥០០ដើម ដើម្បីលើកសោភ័ណភាពស្រុកសាលាក្រៅ

2025/09/03 12:49:45 pm        145

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រួមជាមួយឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងទាំងបីប្រភេទ លោកអភិបាល ក្រុង ស្រុក យុវជន ស.ស.យ.ក ខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស និងប្រជាពលរដ្ឋ បានរួមគ្នាដាំដើមឈើចម្រុះ ចំនួន២៥០០ដើម ស្ថិត​ក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីអបអរសាទរ រុក្ខទិវា ៩ កក្កដា លើកទី៣០។

លោកជំទាវ បាន ស្រីមុំ អភិបាល បានមានប្រសាសន៍ថា បច្ចុប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បាននឹងកំ ពុង​អនុវត្តយ៉ាងសកម្មនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាល កម្ពុជា អាណត្តិទី៧ ក្នុងកិច្ចការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ព្រមទាំងអេកូ​ឡូស៊ី ​ដើម្បីលើក កម្ពស់កិត្យានុពលបៃតងជាតិឱ្យល្បីល្បាញរន្ទឺ ជាប្រទេស​មាន​ការ​អភិវឌ្ឍន៍​បៃតង​គំរូ​ក្នុងតំបន់អាស៊ាន និង អាស៊ីប៉ាស៊ីហ្វិក តាមគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍបៃតង និង​ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការ អភិវឌ្ឍបៃតង ឆ្នាំ២០១៣-២០៣០។

លោកជំទាវ បានធ្វើការអំពាវនាវដល់អង្គការជាតិ-អន្តរជាតិ ដៃគូរអភិវឌ្ឍន៍នានា អាជ្ញាធរមូលដ្ឋាន គ្រប់​លំដាប់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំង និងប្រជាពលរដ្ឋ បន្តកិច្ច​សហ​ប្រតិបត្តិ​ការ​តាម​គ្រ​ប់រូប ភាពក្នុងការចូលរួមថែរក្សាធនធានព្រៃឈើ និងដាំកូនឈើឱ្យបានជាអតិបរមា ព្រោះដើ​ម​ឈើ​ដែល​ដុះដាល រីកចម្រើនច្រើន វាជាពហុប្រយោជន៍ និងបានបំពេញ​នៅ​លើ​ដី​ទំនេរ​ឱ្យ​មាន​គម្រប​ព្រៃឈើ ការគ្រប់គ្រងព្រៃ ឈើ ទាំងព្រៃធម្មជាតិ ទាំងព្រៃដាំ និងការអភិវឌ្ឍន៍ ក្នុងវិស័​យ​ព្រៃឈើ ត្រូវមានការចូលរួមជាចាំបាច់ ពីគ្រប់ ភាគីទាំងអស់ ជាពិសេសប្រជាពលរដ្ឋមូលដ្ឋាន ជា​ចលករ​យ៉ាង​សំខាន់ សម្រាប់កិច្ចសហការ ក្នុងការអភិ វឌ្ឍន៍វិស័យព្រៃឈើ ។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ឆ្នាំ​២០២៥​នេះ ​ខណ្ឌដ្ឋបាលព្រៃឈើប៉ៃលិន បានកំណត់យកទីតាំងភូមិទំនប់ ឃុំស្ទឹងត្រង់ ដើម្បីប្រារព្ធ រុក្ខទិវា ​៩ កក្កដា និងដាំដើមឈើចម្រុះ ចំនួន២៥០០ដើម មានដូចជា៖ បេង គ្រញូង នាងនួន ធ្នង់ ក្ងោក ត្របែកព្រៃ និង ជើងគោ សម្រាប់ដាំក្នុងពិធី “រុក្ខទិវា” និង​ចែក​ជូន​តាម​អង្គភាព​ស្ថាប័ន​ជុំវិញ​ខេត្ត សាលារៀន និងប្រជាពល រដ្ឋដាំតាមមូលដ្ឋានផងដែរ៕

អត្ថបទដែលទាក់ទង

សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជូបត្ថម្ភចំនួន ២០ ០០០ដុល្លារដល់ CMAC ដើម្បីឧបត្ថម្ភដល់មន្ត្រីបោសសម្អាតមីននៅតាមបណ្តោយព្រំដែន
2025/09/04 10:06:31 pm        1
កម្ពុជា អាហ្រ្វិកខាងត្បូង ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី កាន់តែល្អប្រសើរ
2025/09/04 10:03:31 pm        1
គម្រោង «ពង្រឹងបច្ចេកវិទ្យា និងធនធាន សម្រាប់ស្រ្តីជនជាតិដើមភាគតិច ក្នុងវិស័យកសិកម្ម (STRIVE Project)» សម្ពោធក្រោមការចូលរួមពីដៃគូអន្តរជាតិ
2025/09/04 07:08:55 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជូបត្ថម្ភចំនួន ២០ ០០០ដុល្លារដល់ CMAC ដើម្បីឧបត្ថម្ភដល់មន្ត្រីបោសសម្អាតមីននៅតាមបណ្តោយព្រំដែន

2025/09/04 10:06:31 pm
​កម្ពុជា អាហ្រ្វិកខាងត្បូង ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី កាន់តែល្អប្រសើរ
2025/09/04 10:03:31 pm
​មេដឹកនាំអឺរ៉ុប ជជែកតាមទូរសព្ទជាមួយលោក Trump បន្ទាប់ពីមានកិច្ចប្រជុំកំពូល ស្តីពីសន្តិសុខអ៊ុយក្រែន
2025/09/04 09:02:51 pm
​រុស្ស៊ីបណ្តេញអ្នកការទូតអេស្តូនី ជាវិធានការសងសឹកវិញ
2025/09/04 09:02:04 pm
​អ៊ីរ៉ង់ទម្លាក់កម្រិតទំនាក់ទំនងការទូតជាមួយអូស្ត្រាលី ក្រោយមានជម្លោះ ជុំវិញការវាយប្រហារដោយដុត
2025/09/04 08:25:25 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/03 04:18:37 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/04 04:50:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/04 03:40:35 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am