ប្រណាំងរថយន្ត៖ កីឡាករប្រណាំងរថយន្តបារាំង Sebastien Loeb បានប្រជែងឈ្នះការប្រកួត Rally នៅ Monte Carlo ជាលើកទី៨ ក្នុងអាជីពថ្ងៃអាទិត្យម្សិលមិញនេះ។ កីឡាករបារាំងរូបនេះក៏បានក្លាយជាកីឡាករវ័យចំណាស់បំផុតដែលឈ្នះការប្រកួត Rally ផងដែរ។

Sebastien Loeb ដែលនឹងឈានចូលវ័យ ៤៨ឆ្នាំនៅខែក្រោយបានឡើងពីលើមិត្តរួមជាតិបារាំង Sebastian Ogier ដែលធ្លាប់ឈ្នះជើងឯកនៅ Monte Carlo នេះ ៧លើក។ Sebastian Ogier ទទួលបានចំណាត់ថ្នាក់លេខ ២ នៅ Monte Carlo នេះខណៈលេខ ៣ គឺកីឡាករហ្វាំងឡង់ Kalle Rovanpera។ សូមបញ្ជាក់ថា នេះជាជុំទី១ ប៉ុណ្ណោះសំរាប់ព្រឹត្តិការណ៍ប្រណាំងរថយន្ត Rally ពិភពលោករដូវកាល ២០២២ នេះ ខណៈប្រទេសបន្ទាប់គឺស៊ុយអែតនៅថ្ងៃទី២៤ ខែក្រោយ៕
អត្ថបទ៖នាង សុភាវុធ