មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានកំពុងគាំទ្រដល់ធុរកិច្ចថ្មី​ឱ្យក្លាយ​ជា​សហគ្រិន​មាន​សក្តានុពល

2025/09/03 08:49:36 pm        318

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”បានកំពុងគាំទ្រដល់ធុរកិច្ចថ្មី ឱ្យក្លាយ​ទៅ​ជាក្រុ​ម​ហ៊ុន​ដែល​អាច​ផ្តល់​នូវសេវាកម្ម និងផលិតផលថ្មីៗប្រកបដោយសក្តានុពល ឆ្លើយតបទៅនិងតម្រូវការទីផ្សារ ដើម្បី​ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។

ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" លើក​ឡើង​នៅ​ក្នុង​ការ​រៀបចំ «ថ្ងៃបទ បង្ហាញបញ្ច្រាស» នៃកម្មវិធី «នវានុវត្តន៍បញ្រ្ចាស» រដូវកាលទី៥ នៅថ្ងៃ​ទី៣ ខែកញ្ញា ឆ្នាំ២០២៥ នេះថា កម្មវិធីពន្លឿនអាជីវកម្ម ថ្នាលឌីជីថល គឺជា​កម្ម​វិធី​គាំទ្រ​ដល់​ធុរកិច្ច​ថ្មី ដែលអាចបង្កើត និងផ្ដល់ជាថ្នាលឌីជីថល ឬដំណោះស្រាយបែបឌីជីថលប្រកបដោយ នវា​នុវត្តន៍ ឆ្លើយតបនឹងតម្រូវការទីផ្សារ តាមរយៈនៃការជ្រោមជ្រែងធុរកិច្ចថ្មី ដែល​មាន​សក្តា​នុពល​ខ្ពស់ នៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ច ថ្មីនៅកម្ពុជា ជំរុញឱ្យកាន់​តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​។

ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញកម្មវិធីពន្លឿនអាជីវកម្មខាងលើ គិតមកដល់ពេលនេះ, ធុរកិច្ច​បណ្តុះ​ថ្មី​ដែលបានជ្រើសរើស ដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" មានចំនួន ៣៦ ក្រុម​រួច​ហើយ ក្នុងនោះធុរកិច្ចដែលកំពុងដំណើរការអាជីវកម្មមានចំនួន ១៩ ក្រុម ដោយពួក​គាត់​កំពុង​យក​បច្ចេកវិទ្យា គឺជាដោះស្រាយបញ្ហាប្រឈមមានភាពកាន់តែប្រសើរ ចំណែកលទ្ធភាព​ដែល​ពួក​គាត់ ហក់ចូលទីផ្សារក៏កាន់តែខ្ពស់ជាងមុន ដោយសារមានយន្តការគាំទ្រច្បាស់លាស់ ពីមជ្ឈ​មណ្ឌល​បណ្តុះធុរកិច្ចថ្មី "តេជោ" និងពីដៃគូ គាំទ្រមួយចំនួនទៀត ព្រមទាំងការយល់​ដឹង​អំពី​តម្លៃ​នៃ​ការ​ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាពីប្រជាពលរដ្ឋ លើការទទួលយកពីការប្រើប្រាស់ ប្រព័ន្ធ​បច្ចេក​វិទ្យា​ទាំង​នោះផងដែរ។

ឯកឧត្តមបណ្ឌិត តាំង ងួនលី បានបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" គឺ​មជ្ឈ​មណ្ឌល​មួយ ជួយការបណ្តុះធុរកិច្ច, ការពន្លឿនធុរកិច្ច, ការជួយកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ដែល​ជា​ការ​ងារស្នូលរបស់មជ្ឈមណ្ឌល ក្នុងបេសកម្មបន្តបណ្តុះធុរកិច្ចថ្មីជា បន្តបន្ទាប់ ក្នុងការ​អភិវឌ្ឍ​ទិដ្ឋភាព​នៃ​ធុរកិច្ចថ្មីក្នុងស្រុក តាមរយៈកម្មវិធីពន្លឿនអាជីវកម្ម, កម្មវិធីសហគមន៍ ឬផ្តួចផ្តើម​សកម្ម​ភាព​ថ្មីៗ បន្ថែមទៀត ដើម្បីបន្តការបណ្ដុះបណ្ដាលធនធាន ទេពកោសល្យ និងបណ្តុះស្មារ​តី​ឱ្យ​ក្លាយ​ជា​សហគ្រិនឆ្នើម ចូលរួមដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        205
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        184
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm