អ្នកស្រុកហ្កាហ្សាជិត ២០០នាក់ បានស្លាប់នៅក្នុងខែសីហា ដោយសារតែភាពអត់ឃ្លានដ៏មហន្តរាយ

2025/09/03 02:26:07 pm        50

ទិន្នន័យពីក្រសួងសុខាភិបាលដែនដីហ្កាហ្សា បានបង្ហាញកាលពីថ្ងៃអង្គារ (២ កញ្ញា) ថា មនុស្សសរុបចំនួន ១៨៥នាក់ នៅហ្កាហ្សា បានស្លាប់ "ដោយសារកង្វះអាហារូបត្ថម្ភ" ធ្ងន់ធ្ងរនៅក្នុងខែសីហា ខណៈមនុស្ស ១៣នាក់បន្ថែមទៀត រួមទាំងកុមារ ៣នាក់ បានស្លាប់ក្នុងពេល ២៤ម៉ោងកន្លងទៅនោះ ដោយសារឥទ្ធិពលមហន្តរាយទុរ្ភិក្ស ដែលបង្កឡើងដោយអ៊ីស្រាអែល កាន់តែអាក្រក់ទៅៗ។

សេចក្តីថ្លែងការណ៍និយាយថា មនុស្សយ៉ាងតិច ៨៣នាក់ រួមទាំងកុមារ ១៥នាក់ បានស្លាប់ ចាប់តាំងពីអង្គការបែងចែងដំណាក់កាលសន្តិសុខស្បៀងរួម (IPC) ដែលជាប្រព័ន្ធត្រួតពិនិត្យភាពអត់ឃ្លានជាសកលគាំទ្រដោយអង្គការសហប្រជាជាតិ បានប្រកាសកាលពីខែមុនថា ផ្នែកខ្លះនៃតំបន់ហ្កាហ្សា កំពុងទទួលរងនូវគ្រោះទុរ្ភិក្សយ៉ាងពេញទំហឹង។

អាជ្ញាធរសុខាភិបាលនេះនិយាយទៀតថា កុមារ ៤៣.០០០នាក់ អាយុក្រោម ៥ឆ្នាំ កំពុងទទួលរងកង្វះអាហារូបត្ថម្ភ រួមជាមួយស្ត្រីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូនជាង ៥៥.០០០នាក់ ដោយបន្ថែមថា ពីរភាគបីនៃស្ត្រីមានផ្ទៃពោះមានអាការៈស្លេកស្លាំង (កោសិកាឈាមក្រហមមិនគ្រប់គ្រាន់) ដែលជាអត្រាខ្ពស់បំផុតក្នុងពេលជាច្រើនឆ្នាំ ហើយម្តាយ និងទារកទើបកើត មានហានិភ័យបំផុតពីកង្វះអាហារូបត្ថម្ភ។

ជារួម ក្រសួងនេះនិយាយថា ចំនួនអ្នកស្លាប់ទាក់ទងនឹងភាពអត់ឃ្លានសរុបក្នុងតំបន់ហ៊ុមព័ទ្ធពេលនេះមានចំនួន ៣៦១នាក់ រួមទាំងកុមារ ១៣០នាក់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរបស់អ៊ីស្រាអែល នៅលើតំបន់ហ្កាហ្សា ក្រោយការវាយប្រហាររបស់ពួកហាម៉ាស នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក៕

អត្ថបទដែលទាក់ទង

ប្រមុខ WHO៖ ជំងឺ Mpox លែងជាភាពអាសន្នសុខភាពពិភពលោកទៀតហើយ
2025/09/05 09:01:03 pm        1
លោក Zelenskyy នឹងជួបជាមួយលោក Costa របស់ EU និងនាយករដ្ឋមន្ត្រីស្លូវ៉ាគី ជុំវិញបញ្ហាថាមពល
2025/09/05 08:58:21 pm        1
កូនប្រុស៖ សុខភាពលោកស្រី ស៊ូជី កាន់តែអាក្រក់ នៅក្នុងការឃុំខ្លួនរបស់យោធាមីយ៉ាន់ម៉ា
2025/09/05 08:55:13 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ WHO៖ ជំងឺ Mpox លែងជាភាពអាសន្នសុខភាពពិភពលោកទៀតហើយ

2025/09/05 09:01:03 pm
​លោក Zelenskyy នឹងជួបជាមួយលោក Costa របស់ EU និងនាយករដ្ឋមន្ត្រីស្លូវ៉ាគី ជុំវិញបញ្ហាថាមពល
2025/09/05 08:58:21 pm
​កូនប្រុស៖ សុខភាពលោកស្រី ស៊ូជី កាន់តែអាក្រក់ នៅក្នុងការឃុំខ្លួនរបស់យោធាមីយ៉ាន់ម៉ា
2025/09/05 08:55:13 pm
​ឯកសារ៖ ទីក្រុងប៊ែរឡាំងកំពុងពិចារណាយន្តហោះចម្បាំង Eurofighters និងមីស៊ីល Patriot និង IRIS-T SLM
2025/09/05 08:38:36 pm
​ពុទ្ធបដិមាធ្វើអំពីស្ពាន់ទម្ងន់៩តោនបានរៀបចំពុទ្ធាភិសេករួចរាល់ ដើម្បីទុកជាកេតនភណ្ឌដ៏ពិសិដ្ឋ
2025/09/05 08:26:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/05 04:44:28 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/04 04:50:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/04 03:40:35 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am