រុស្ស៊ី រំពឹងថា កិច្ចចរចាសន្តិភាពអ៊ុយក្រែន អាចបន្តទៅមុខ ប៉ុន្តែត្រូវតែទាក់ទងនឹងការផ្លាស់ប្តូរទឹកដី

2025/09/03 09:41:29 pm        424

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយក្នុងសុន្ទរកថាចេញផ្សាយថ្ងៃពុធ (៣ កញ្ញា) នេះថា ទីក្រុងមូស្គូ រំពឹងថា កិច្ចពិភាក្សាសន្តិភាពរុស្ស៊ី និងអ៊ុយក្រែន នឹងបន្តទៅមុខ ប៉ុន្តែការពិតនៃការផ្លាស់ប្ដូរទឹកដីថ្មី ត្រូវមានការទទួលស្គាល់ ហើយប្រព័ន្ធថ្មីនៃការធានាសន្តិសុខ ត្រូវតែបង្កើតឡើង។

រុស្ស៊ី បានបញ្ជូនទ័ពរាប់ម៉ឺននាក់ វាយចូលអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីមានការប្រយុទ្ធគ្នារយៈពេល ៨ឆ្នាំ នៅភាគខាងកើតអ៊ុយក្រែន រវាងក្រុមផ្តាច់ខ្លួនគាំទ្រដោយរុស្ស៊ី និងកងទ័ពអ៊ុយក្រែន។ ក្រោយសង្រ្គាមជាង ៣ឆ្នាំមកនេះ រុស្ស៊ីគ្រប់គ្រងបានជិតមួយភាគប្រាំនៃទឹកដីអ៊ុយក្រែន។

គេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ី បានស្រង់សម្ដីលោក Lavrov ថា៖ «ដើម្បីឱ្យសន្តិភាពស្ថិតស្ថេរយូរអង្វែង ភាពជាក់ស្តែងនៃទឹកដីថ្មី ត្រូវតែមានការទទួលស្គាល់ និងផ្ដល់ភាពផ្លូវការក្នុងលក្ខខណ្ឌច្បាប់អន្តរជាតិ»។ សុន្ទរកថាបន្តថា៖ «ប្រព័ន្ធថ្មីនៃការធានាសន្តិសុខសម្រាប់រុស្ស៊ី និងអ៊ុយក្រែន ត្រូវតែបង្កើតឡើងជាធាតុសំខាន់នៃស្ថាបត្យកម្មឆ្លងទ្វីប នៃសន្តិសុខស្មើគ្នា និងមិនអាចបំបែកបាននៅអាស៊ីអឺរ៉ុប»។

លោក Lavrov ក៏បាននិយាយប្រឆាំងបែបប្រយោលចំពោះសមាជិកភាពអ៊ុយក្រែន ក្នុងអង្គការណាតូ ដោយលើកឡើងថា «អ៊ុយក្រែនត្រូវធានាភាពអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ និងមិនមាននុយក្លេអ៊ែរ»។ អ៊ុយក្រែនវិញនិយាយថា មិនមែនស្រេចលើរុស្ស៊ីទេ ដែលថាអ៊ុយក្រែនអាចឬមិនអាចចូលណាតូបាន ខណៈណាតូក៏និយាយថា រុស្ស៊ីមិនអាចប្រើសិទ្ធិវេតូបានដែរ លើសមាជិកភាពនៃសម្ព័ន្ធយោធាដែលបង្កើតឡើងក្នុងឆ្នាំ១៩៤៩ ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីសហភាពសូវៀត៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm