ទស្សនីយភាពដ៏អស្ចារ្យ អធិកអធម និងជំនាញ ត្រូវបានបង្ហាញនៅឯព្យុហយាត្រាយោធារបស់ទីក្រុងប៉េកាំង

2025/09/03 10:32:25 pm        462

នៅថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ ទីក្រុងប៉េកាំងបានបង្កើតឲ្យមាននូវទស្សនីយភាពដ៏អស្ចារ្យ និងអធិកអធម នៅឯការដើរព្យុហយាត្រាដ៏ធំដែលបង្ហាញពីគ្រឿងយុទ្ធោបករណ៍ចុងក្រោយបង្អស់របស់ប្រទេសចិន ជាព្រឹត្តិការណ៍ដែលត្រូវបានទស្សនាដោយបណ្ដាមេដឹកនាំពិភពលោក ក្នុងនោះមានរួមទាំងលោក Kim Jong Un របស់កូរ៉េខាងជើង និងលោក Vladimir Putin របស់រុស្ស៊ីផងដែរ។

សាធារណជនបានប្រមូលផ្តុំគ្នាតាំងពីព្រលឹមស្រាងៗ នៅទីលានធានអានមេន (Tiananmen Square) របស់រដ្ឋធានីនេះ ដែលជាច្រកចូលនៃវិមានប្រវត្តិសាស្ត្រ Forbidden City និងជាចំណុចផ្តោតសំខាន់នៃការបង្ហាញកម្លាំងរបស់លោកប្រធានាធិបតី Xi Jinping ទៅកាន់ពិភពលោក។

ភ្ញៀវទាំងអស់បាននាំគ្នាញញឹមពព្រាយ ដើម្បីថតរូបជាមួយនឹងសំបុត្រអញ្ជើញព្យុហយាត្រានៅឆាកខាងក្រោយនៃទីលានធានអានមេន ដែលត្រូវបានតុបតែងដោយទង់ជាតិរបស់ប្រទេសចិន និងកៅអីពណ៌ក្រហម និងបៃតងរាប់ពាន់ដែលត្រូវបានរៀបចំ សម្រាប់ឱកាសនេះ។ លេខពណ៌មាសដ៏ធំ «1945» និង «2025» ត្រូវបានដំឡើងនៅលើទីលាននេះ ដែលជាការរំលឹកពីរយៈពេលកន្លងផុតទៅ ៨០ឆ្នាំ គិតចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២។

នាង Jenny Wang ជាមន្ត្រីរាជការអាយុ ២៤ឆ្នាំ បាននិយាយថា៖ «នេះជាលើកដំបូងដែលខ្ញុំចូលរួមក្នុងព្រឹត្តិការណ៍ព្យុហយាត្រាយោធា។ វាពិតជាអស្ចារ្យណាស់ដែលបានមកទីនេះ»។ អ្នកនាងបានបន្ថែមថា៖ «វាមានសារៈសំខាន់ណាស់ ក្នុងការរំលឹកដល់ការបញ្ចប់សង្រ្គាមនេះ និងដើម្បីធានាថា មនុស្សកាន់តែច្រើន នៅជុំវិញពិភពលោក បានរៀនសូត្រ អំពីជម្លោះនេះ និងការឈឺចាប់ដែលជនជាតិចិន បានជួបប្រទះនៅពេលនោះ»។

អ្នកដើរក្បួនបានគ្រវីទង់ជាតិចិនប្រកបដោយក្ដីរំភើប ខណៈក្រុមចម្រៀងដ៏ច្រើន បានច្រៀងបទស្នេហាជាតិ ប្រឆាំងនឹងជប៉ុន ដោយលើកកណ្តាប់ដៃឡើងទៅលើ។ ក្រុមយោធាបានផ្លុំត្រែយ៉ាងស្រុះគ្នា ខណៈទាហានដើរក្បួននៅលើទីលាន។ ចំណែកលោក Xi នៅក្នុងឈុតដែលមិនធ្លាប់បានឃើញពីមុន ត្រូវបានគេថតបានចាប់ដៃ និងជជែកជាមួយលោក Kim និងលោក Putin នៅពេលពួកលោកដើរទៅថតរូបរួមជាមួយបណ្ដាមេដឹកនាំបរទេសដទៃទៀត៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm