រដ្ឋអាជ្ញាសាធារណៈ បាននិយាយថា នគរបាលបារាំងកាលពីថ្ងៃអង្គារ បានសម្លាប់បុរសម្នាក់ ដែលសង្ស័យថា បានចាក់មនុស្ស ៥នាក់ នៅក្នុងទីក្រុងកំពង់ផែ Marseille ភាគខាងត្បូង ដែលម្នាក់ក្នុងចំណោមនោះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

លោករដ្ឋអាជ្ញា Nicolas Bessone បានប្រាប់អ្នកយកព័ត៌មានថា ជនដៃដល់ជាជនជាតិទុយនីស៊ី ដែលមានឋានៈស្របច្បាប់ នៅក្នុងប្រទេសបារាំង បានចាក់មនុស្សជាច្រើននាក់ នៅសណ្ឋាគារមួយ ដែលទើបតែ បណ្តេញរូបគេចេញ ដោយមិនបានបង់ប្រាក់ បន្ទាប់មកបានវាយប្រហារជាច្រើននាក់ទៀត នៅតាមផ្លូវលក់ទំនិញដ៏មមាញឹក។
លោក Bessone បាននិយាយថា៖«វាហាក់ដូចជាថា បុរសនេះ ព្យាយាមវាយប្រហារមនុស្សដោយឥតពិចារណា និងដោយគ្មានចេតនា។
លោករដ្ឋអាជ្ញា បានបន្តថា អ្នកវាយប្រហារនេះ បានចាក់មិត្តរួមបន្ទប់របស់ខ្លួន ជាលើកដំបូង ដោយបណ្តាលឲ្យជនរងគ្រោះ ស្ថិតក្នុង
បន្ទាប់មកបុរសនេះ បានវាយប្រហារអ្នកគ្រប់គ្រងសណ្ឋាគារ ដែលបានរត់ចូលតាមផ្លូវជាមួយនឹងកូនប្រុសរបស់ខ្លួន ដែលត្រូវគេចាក់ចំខ្នង។
លោក Bessone បាននិយាយថា ខណៈពេលដែលទាំងឪពុក និងកូនប្រុស បានរងរបួសយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ«ជីវិតរបស់ពួកគេ មិនត្រូវបានគេជឿថា មានគ្រោះថ្នាក់នោះទេ»៕
