ក្រសួងពាណិជ្ជកម្ម ​ពន្លឿន​ចងក្រង​សេចក្តីព្រាង​គោល​នយោបាយ​ជាតិ​ស្តីពីស្វាយចន្ទី

2022/01/24 10:27:21 pm        537

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ​កំពុង​ជំរុញ​​ក្រុមការងារ​​ធ្វើការ​ពិនិត្យ និង​កែសម្រួល​ខ្លឹមសារ​មួយ​ចំនួន​នៃ​សេចក្តីព្រាង ​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី ដើម្បី​ត្រៀម​ស្នើសុំ​ការសម្រេច​ពី​រដ្ឋាភិបាល សម្រាប់​យក​មកប្រើ​ប្រាស់​។

​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី ត្រូវបាន​ធ្វើឡើង​សប្តាហ៍មុន ​ដឹកនាំដោយ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម។

កិច្ចប្រជុំ ឯកឧត្តម រាជ រ៉ា ​បាន​លើក​ឡើង​អំពី​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី ​ដែល​កន្លងមក​គោលនយោបាយ​នេះ​បាន​ដាក់​ឆ្លង​កិច្ចប្រជុំ​ជាច្រើនលើក​រួចមកហើយ​ ដូចជា កិច្ចប្រជុំ​កម្រិត​អគ្គនាយកដ្ឋាន​-​អន្តរ​អគ្គនាយកដ្ឋាន កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស ​និង​កិច្ចប្រជុំ​ក្រុមការងារ​ចម្រុះ​រៀបចំ​គោលនយោបាយ​ស្វាយចន្ទី​កម្ពុជា​។

ក្រុមការងារ​របស់​ក្រសួង ​បាន​បញ្ចូល​នូវ​ធាតុ​ចូល​ពី​អន្តរក្រសួង​-​ស្ថាប័ន ​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​ពាក់ព័ន្ធ​ដូចជា​ សមាគម អ្នក​នាំចេញ អ្នក​ដាំ​ដុះ ដើម្បី​បំពេញ​ប​ន្ថែម​នូវ​រាល់​ចំណុច​ខ្វះខាត​។​

​ឯកឧត្តម រាជ រ៉ា ​លើក​ឡើងថា ​ស្វាយចន្ទី គឺជា​ទំនិញ​មាន​សក្ដានុពល​ដែល​កម្ពុ​ជា​មាន​ទាំង​ការដាំដុះ និង​ការ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​។

ឯកឧត្តម រាជ រ៉ា បន្តថា ​ការរៀបចំ​ឱ្យ​មាន​នយោបាយ​ជាតិ​នឹង​រួមចំណែក​យ៉ាងច្រើន​ដល់​ការ​សម្រេច​បាន​នូវ​មហិច្ឆតា​ពេល​អនាគត​របស់​កម្ពុជា​ក្នុង​ការ​ក្លាយ​ជា​ប្រទេស​ផលិត និង​នាំចេញ​។​

​​ជា​លទ្ធផល អង្គប្រជុំ​បាន​បើក​កិច្ចពិភាក្សា​ពិនិត្យ​កែសម្រួល និង​បន្ថែម​ខ្លឹមសារ​នៅ​លើ​ចំណុច​សំខាន់ និង​ទិន្នន័យ​មួយ​ចំនួន​នៃ​គោលនយោបាយ​នេះ ​ដោយ​រក្សា​នូវ​អត្ថន័យ​ដើម​។

​ទិន្នន័យ​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ បង្ហាញថា ​ក្នុង​ឆ្នាំ​២០២១ កម្ពុជា​នាំចេញ​គ្រាប់​ស្វាយចន្ទី​ចំនួន ៩៣៧ ៩៧៤,២៦​តោន តោន​កើន​ឡើង ៣២៨,៣៤ ភាគរយ​ពី​ចំនួន ២១៨ ៩៨១​តោន​ក្នុង​ឆ្នាំ​២០២០​។​ គ្រាប់ស្វាយចន្ទី​ត្រូវ​បាន​នាំចេញ​ភាគច្រើន​ទៅ​ប្រទេស វៀតណាម ចិន ថៃ ឥណ្ឌា ជប៉ុន និង​កូរ៉េ ជាដើម​៕អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm