[UPDATE] គណបក្សភូមិចៃថៃ ដាក់ញត្តិទៅប្រធានសភា ដោយអំពាវនាវឲ្យបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី

2025/09/04 12:40:45 am        133

ប្រធានសភាថៃ លោក Wan Muhammad Noor Matha នៅថ្ងៃពុធ (ទី៣ ខែកញ្ញា) នេះ បានទទួលយកញត្តិពីគណបក្ស Bhumjaithai (ភូមិចៃថៃ) ដែលស្នើឲ្យលោកបញ្ចូលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទៅក្នុងរបៀបវារៈរបស់សភា នៅក្នុងកិច្ចប្រជុំបន្ទាប់។

អគ្គលេខាធិការបក្ស Bhumjaithai លោក Chaichanok Chidchob បានដឹកនាំសមាជិកសភាមួយក្រុមមកពីគណបក្សរបស់លោក ដើម្បីយកញត្តិដាក់ជូនលោក Wan Noor នៅសភា។ ការវិវត្តចុងក្រោយនេះកំពុងកើតឡើង បន្ទាប់ពីមេដឹកនាំគណបក្សភូមិ Bhumjaithai លោក Anutin Charnveerakul បានប្រកាសពីការបង្កើតរដ្ឋាភិបាលសំឡេងភាគតិចដែលមាន ១៤៦អាសនៈ។

លោក Wan Noor បានសន្យាថា នឹងដាក់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅក្នុងរបៀបវារៈរបស់សភាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប្រសិនបើដំណើរការនេះមិនបំពានរដ្ឋធម្មនុញ្ញ ហើយភាគីទាំងអស់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងការបោះឆ្នោត។

លោក Wan Noor បានប្រាប់លោក Chaichanok និងសមាជិកសភារបស់គណបក្ស Bhumjaithai ថា៖ «វាជារឿងបន្ទាន់ដែលប្រទេសមិនមាននាយករដ្ឋមន្ត្រី ដូច្នេះ យើងត្រូវតែអនុវត្តការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែដំណើរការត្រូវតែអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញ និងអាស្រ័យលើការត្រៀមខ្លួនរបស់ភាគីទាំងអស់ សម្រាប់ការបោះឆ្នោត»។

តែយ៉ាងណាក្ដី ដំណើរការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនេះ អាចនឹងមិនកើតឡើងនោះឡើយ ដោយសារនាយករដ្ឋមន្ត្រីចាំផ្ទះ លោក Phumtham Wechayachai បានប្រកាសនៅព្រឹកថ្ងៃពុធនេះថា លោកបានបញ្ជូនសេចក្តីព្រាងព្រះរាជក្រឹត្យ សម្រាប់ដំណើរការរំលាយសភា ដោយទូលសុំព្រះរាជក្រឹត្យ តាំងពីល្ងាចថ្ងៃអង្គារ។

ប្រសិនបើព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យនោះ អាណត្តិរបស់សភានឹងបញ្ចប់ភ្លាមៗ ដោយការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីដែលកំពុងរង់ចាំនេះ លែងមានដំណើរការតែម្ដង៕

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        12
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm